ព្រះត្រៃបិដក ភាគ ៥៨

 [​២១៨​]​ ​ថាបើ​បុរស​មាន​ជាតិ​ដ៏​សមគួរ​ដល់​សេះ​នោះ​ ​កាត់​កោរសក់​ ​និង​ពុកមាត់​ដោយ​អាការ​ដ៏​ល្អ​ ​គប្បី​កាន់​សេះ​នោះ​ត្រង់​បង្ហៀរ​ ​ហើយ​ដឹក​ក្រឡឹង​ក្នុង​មណ្ឌល​ក្រោល​ ​សេះ​នោះ​ ​នឹង​លះបង់​នូវ​ ​(​អាការ​ខ្ចក​ចេញ​)​ ​ហើយ​ធ្វើតាម​បុរស​នោះ​វិញ​ដោយ​ឆាប់​។​

​ចប់​ ​គិរិ​ទត្ត​ជាតក​ ​ទី៤​។​


​អន​ភិ​រតិ​ជាតក​ ​ទី៥​


 [​២១៩​]​ ​(​អាចារ្យ​ទិសាបាមោក្ខ​ ​ពោល​ថា​)​ ​កាលបើ​ទឹកល្អក់​មិន​ថ្លា​ ​បុគ្គល​រមែង​មើល​មិនឃើញ​នូវ​ខ្ចង​ខ្ចៅ​ ​និង​គ្រួស​ ​ដីខ្សាច់​ ​ហ្វូង​ត្រី​ ​យ៉ាងណាមិញ​ ​កាលបើ​ចិត្តល្អក់​ហើយ​ ​បុគ្គល​នោះ​ ​ក៏​មើល​មិនឃើញ​នូវ​ប្រយោជន៍​ខ្លួន​ ​និង​ប្រយោជន៍​អ្នកដទៃ​ ​យ៉ាងនោះ​ដែរ​។​
 ​[​២២០​]​ ​កាលបើ​ទឹកថ្លា​ស្អាត​ ​បុគ្គល​រមែង​មើលឃើញ​នូវ​ខ្ចង​ខ្ចៅ​ ​និង​ក្រួស​ ​ខ្សាច់​ ​ហ្វូង​ត្រី​បាន​ ​យ៉ាងណាមិញ​ ​កាលបើ​ចិត្ត​មិន​ល្អក់​ហើយ​ ​បុគ្គល​នោះ​ ​ក៏​មើលឃើញ​នូវ​ប្រយោជន៍​របស់​ខ្លួន​ ​និង​ប្រយោជន៍​អ្នកដទៃ​បាន​ ​យ៉ាងនោះ​ដែរ​។​

​ចប់​ ​អន​ភិ​រតិ​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636867255330944490
ទៅកាន់ទំព័រ៖