[២២៤] (រុក្ខទេវតាពោធិសត្វ ពោលថា) ហង្សនិយាយគ្នានឹងហង្ស ទេវតានិយាយគ្នានឹងទេវតា ប្រយោជន៍អ្វីដល់ចចកជាសត្វទទេ ស្អាតចាកសម្បត្តិ ៤
(១) ក្នុងរឿងនោះ ម្នាលសត្វលាមក ឯងចូរទៅកាន់រូងវិញទៅ។
ចប់ ចតុមដ្ឋជាតក ទី៧។
សីហកោត្ថុកជាតក ទី៨
[២២៥] (កូនសីហៈ ពោលថា) សីហៈ ១ នោះ មានម្រាមជើងជាសីហៈ មានក្រចកជាសីហៈ ឈរដោយជើងជាសីហៈ តែបន្លឺឡើងប្លែកម្នាក់ឯងក្នុងហ្វូងសីហៈ។
[២២៦] (សីហពោធិសត្វ ពោលថា) ម្នាលកូនស្ដេចសីហៈ អ្នកកុំបន្លឺឡើយ អ្នកចូរមានសម្លេងតិចនៅក្នុងព្រៃ ហ្វូងសត្វគប្បីស្គាល់អ្នកដោយសម្លេង ព្រោះសម្លេងអ្នកមិនមែនកាត់បានមកខាងឪពុកឡើយ។
ចប់ សីហកោត្ថុកជាតក ទី៨។
សីហធម្មជាតក ទី៩
[២២៧] (អ្នកស្រែពោធិសត្វ ពោលថា) នុ៎ះមិនមែនសម្រែកសីហៈ មិនមែនសម្រែកខ្លាធំ មិនមែនសម្រែកខ្លាដម្បងទេ លាដ៏លាមក គេដណ្ដប់គ្របដោយស្បែកសីហៈ ស្រែកទេតើ។
(១) ហេតុ ៤យ៉ាង គឺ សរីរៈ ១ ជាតិ ១ សម្លេង ១ គុណ ១ (អដ្ឋកថា)។