ព្រះត្រៃបិដក ភាគ ៥៨

​មិត្តា​មិត្ត​ជាតក​ ​ទី៧​


 [​២៤៣​]​ ​(​ព្រះពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​ឃើញ​បុគ្គល​នោះ​ហើយ​ ​មិន​ញញឹម​ផង​ ​មិន​រីករាយ​តបនឹង​បុគ្គល​នោះ​ផង​ ​មិន​ឲ្យភ្នែក​ចំពោះ​បុគ្គល​នោះ​ ​គឺ​មិន​សំឡឹង​ចំ​ភ្នែក​នឹង​ភ្នែក​ផង​ ​ប្រព្រឹត្ត​ខ្មាំងសត្រូវ​ ​(​ចំពោះ​បុគ្គល​នោះ​ផង​)​។​
 ​[​២៤៤​]​ ​បុគ្គល​ជា​បណ្ឌិត​ ​ឃើញ​ហើយ​ ​ឮ​ហើយ​ ​គប្បី​ស្គាល់​នូវ​បុគ្គល​មិនមែន​ជា​មិត្ត​ ​ដោយ​អាការៈ​ទាំងឡាយ​ណា​ ​អាការៈ​ទាំងឡាយ​នុ៎ះ​ ​រមែង​មាន​តាំងនៅ​ក្នុង​បុគ្គល​មិនមែន​ជា​មិត្ត​។​

​ចប់​ ​មិត្តា​មិត្ត​ជាតក​ ​ទី៧​។​


​រា​ធ​ជាតក​ ​ទី៨​


 [​២៤៥​]​ ​(​ព្រាហ្មណ៍​ ​ពោល​ថា​)​ ​ម្នាល​អ្នក​ ​អញ​មក​អំពី​ទី​ព្រាត់ប្រាស​ហើយ​ ​ទើបនឹង​មកដល់​ក្នុង​កាល​អម្បាញ់មិញ​នេះ​ ​ម្នាល​អ្នក​ ​ចុះ​មាតា​របស់​អ្នក​ ​មិន​ចូល​ទៅ​សេព​នឹង​បុរស​ដទៃ​ខ្លះ​ទេ​ឬ​។​
 [​២៤៦​]​ ​(​សេក​ឈ្មោះ​រា​ធៈ​ ​ពោល​ថា​)​ ​បុគ្គល​កាល​ពោល​វាចា​ ​ដែល​ប្រកបដោយ​សច្ចៈ​នេះ​ ​តែ​មិនល្អ​ ​គប្បី​ដេក​ដូចជា​សេក​ឈ្មោះ​បោ​ដ្ឋ​បាទ​ ​ត្រូវ​នាង​ព្រាហ្មណី​ដុត​ ​ក្នុង​ជើងក្រាន​ដូច្នោះ​។​

​ចប់​ ​រា​ធ​ជាតក​ ​ទី៨​។​

ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636867259165083791
ទៅកាន់ទំព័រ៖