ព្រះត្រៃបិដក ភាគ ៥៨

​គហបតិ​ជាតក​ ​ទី៩​


 ​[​២៤៧​]​ ​(​គហបតី​ពោធិសត្វ​ ​ពោល​ថា​)​ ​ហេតុ​ទាំងពីរ​យ៉ាង​ ​មិន​គួរ​ដល់​យើង​ ​ហេតុ​ទាំងពីរ​យ៉ាង​ ​យើង​មិន​ពេញចិត្ត​ទេ​ ​ស្រី​នេះ​ចុះ​កាន់​ជង្រុក​ ​ហើយ​និយាយ​ថា​ ​ខ្ញុំ​មិន​សង​ដូច្នេះ​។​
 [​២៤៨​]​ ​ម្នាល​ម្ចាស់​ស្រុក​ ​ព្រោះហេតុនោះ​ ​បាន​ជា​យើង​និយាយ​នឹង​អ្នក​ ​កាលបើ​ជីវិត​លំបាក​តិច​ ​(​ប្រព្រឹត្តទៅ​យ៉ាងនេះ​ ​កាល​យើង​កាន់​យក​)​ ​នូវ​សាច់​ ​អ្នក​ ​(​បាន​ឲ្យ​)​ ​នូវ​គោ​ចាស់​ស្គម​ ​ហើយ​ធ្វើ​នូវ​ការកំណត់​ពីរ​ខែ​ ​ឥឡូវនេះ​ ​មកទឿន​ទារ​ក្នុង​កាលដែល​មិនទាន់​ដល់កំណត់​ ​ក៏​អំពើនោះ​ ​យើង​មិន​ពេញចិត្ត​ឡើយ​។​

​ចប់​ ​គហបតិ​ជាតក​ ​ទី៩​។​


​សាធុ​សីល​ជាតក​ ​ទី១០​


 [​២៤៩​]​ ​(​ព្រាហ្មណ៍​ ​សួរ​ថា​)​ ​ភាព​នៃ​បុគ្គល​មាន​សរីរៈ​ល្អ​ ​ភាព​នៃ​បុគ្គល​ចាស់​ ​ភាព​នៃ​បុគ្គល​មាន​ជាតិ​ល្អ​ ​ភាព​នៃ​បុគ្គល​មាន​សីល​ល្អ​ ​យើង​សូម​សួរ​អ្នកជា​ព្រាហ្មណ៍​ថា​ ​បណ្ដា​បុគ្គល​ទាំងបួន​នាក់​នោះ​ ​តើ​យើង​ប្រាថ្នា​នូវ​បុគ្គល​ណា​។​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636867259523904314
ទៅកាន់ទំព័រ៖