ព្រះត្រៃបិដក ភាគ ៥៨

សុត្តន្ត​បិដក​ ​ខុទ្ទកនិកាយ​ ​ជាតក​
​សត្តម​ភាគ​


​សូម​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​។​

​ឯក​និបាតជាតក​
​អប​ណ្ណ​ក​វគ្គ​ ​ទី១​
​អប​ណ្ណ​កជា​ត​ក​ ​ទី១​

 ​[​១​]​ ​(​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​)​ ​បុគ្គល​ពួក​ខ្លះ​ជា​បណ្ឌិត​ ​រមែង​ប្រកាន់​ហេតុ​ដែល​មិន​ខុស​ ​បុគ្គល​ពួក​ខ្លះ​ ​ត្រិះរិះ​យក​ឯង​ ​រមែង​ប្រកាន់​ហេតុ​ទី​ ​២​ ​(​ហេតុ​ខុស​)​ ​មេធាវី​បុគ្គល​ ​បានដឹង​នូវ​ហេតុ​ដែល​ខុស​ ​និង​ហេតុ​ដែល​មិន​ខុស​នេះ​ហើយ​ ​គប្បី​កាន់​យក​នូវ​ហេតុ​ដែល​មិន​ខុស​នោះ​។​

​ចប់​ ​អប​ណ្ណ​កជា​ត​ក​ ​ទី១​។​


​វណ្ណុ​បថ​ជាតក​ ​ទី២​


 [​២​]​ ​(​ព្រះសម្ពុទ្ធ​ត្រាស់​ថា​)​ ​ពួក​ជន​មិន​ខ្ជិលច្រអូស​ ​កាល​ជីក​ ​(​ផែនដី​)​ ​ត្រង់​ផ្លូវ​ខ្សាច់​ ​ឬ​ក្នុង​ទីទួល​ ​បាន​នូវ​ទឹក​ត្រង់​ផ្លូវ​នោះ​ ​(​យ៉ាងណា​)​ ​
ទំព័រទី ១ | បន្ទាប់
ID: 636867198950999742
ទៅកាន់ទំព័រ៖