ព្រះត្រៃបិដក ភាគ ៥៨

​សុំ​សុ​មារ​ជាតក​ ​ទី៨​


 [​២៦៥​]​ ​(​ស្វា​ពោធិសត្វ​ ​ពោល​ថា​)​ ​ផ្លែឈើ​ទាំងឡាយ​ណា​ ​(​ដែល​អ្នក​ឃើញ​ហើយ​)​ ​នា​ត្រើយ​សមុទ្រ​ខាងនាយ​ ​ផ្លែឈើ​ទាំងនោះ​ ​គឺ​ផ្លែស្វាយ​ក្ដី​ ​ផ្លែ​ព្រីង​ក្ដី​ ​ផ្លែ​ខ្នុរ​ក្ដី​ ​មិន​គួរ​ដល់​យើង​ឡើយ​ ​ដើម​ល្វា​ ​(​នេះឯង​)​ ​ជា​ឈើ​ដ៏​ប្រសើរ​របស់​យើង​។​
​[​២៦៦​]​ ​សរីរៈ​របស់​អ្នក​ ​ធំ​មែន​ ​ប៉ុន្តែ​ប្រាជ្ញា​សមគួរ​នឹង​សរីរៈ​នោះ​មិន​មាន​ ​នែ​ក្រពើ​ ​ឯង​ត្រូវ​អញ​បញ្ឆោត​ហើយ​ ​ឥឡូវ​ ​ចូរ​ឯង​ទៅតាម​ស្រួល​ចុះ​។​

​ចប់​ ​សុំ​សុ​មារ​ជាតក​ ​ទី៨​។​


​ក​ក្ក​រ​ជាតក​ ​ទី៩​


 [​២៦៧​]​ ​(​មាន់ព្រៃ​ ​ពោល​ថា​)​ ​ដើមត្រចៀកប្រើស​ ​និង​ដើម​ស្រម៉​ពិ​ភេទ​ទាំងឡាយ​ដុះ​ក្នុង​ព្រៃ​ ​យើង​ធ្លាប់​ឃើញ​ហើយ​ ​អ្នក​អាច​ឈាន​ដើរទៅ​កាន់​ដើមឈើ​បាន​យ៉ាងណា​ ​ឯ​ឈើ​ទាំងនោះ​ ​មិន​អាច​ឈាន​ដើរទៅ​បាន​យ៉ាងនោះ​ទេ​។​
 ​[​២៦៨​]​ ​(​ព្រាន​ ​ពោល​ថា​)​ ​មាន់ព្រៃ​ចាស់​នេះ​ ​ទំ​លាយ​នូវ​ទ្រុង​ចេញ​មក​ហើយ​ ​ជា​សត្វ​ឈ្លាស​ក្នុង​អន្ទាក់​ ​ដែល​ធ្វើ​ដោយ​រោម​កន្ទុយ​ ​ក៏បាន​ចេញទៅ​ផង​ ​និយាយ​ផង​។​

​ចប់​ ​ក​ក្ក​រ​ជាតក​ ​ទី៩​។​

ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636867274493790542
ទៅកាន់ទំព័រ៖