ព្រះត្រៃបិដក ភាគ ៥៨

 ​[​២៧៤​]​ ​(​កូន​អ្នករបាំ​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ខ្ញុំ​អ្នករបាំ​ ​ជា​អ្នក​សូម​ ​មកដល់​ក្នុង​ទីនេះ​ ​ឯស​ហាយ​របស់​នាង​ព្រាហ្មណី​នេះ​ ​ចុះទៅ​ហើយ​កាន់​ជង្រុក​ ​អ្នក​ស្វែងរក​នូវ​បុរស​ណា​ ​បុរស​នោះ​ ​នេះឯង​។​

​ចប់​ ​ឧច្ឆិដ្ឋ​ភត្ត​ជាតក​ ​ទី២​។​


​ភរុ​រាជ​ជាតក​ ​ទី៣​


 [​២៧៥​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​តថាគត​បានឮ​ដូច្នេះ​ថា​ ​ស្ដេច​នៅក្នុង​ដែ​នភ​រុ​ ​បាន​ធ្វើ​នូវ​ទោស​ដល់​ពួក​ឥសី​ ​ស្ដេច​នោះ​ ​(​ដល់​នូវ​ឆន្ទាគតិ​)​ ​ក៏​ដាច់​សូន្យ​ព្រមទាំង​ដែន​ ​ដល់​នូវ​សេចក្ដីវិនាស​។​
 ​[​២៧៦​]​ ​ព្រោះហេតុនោះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​មិន​សសើរ​នូវ​ការ​លុះ​ក្នុង​ឆន្ទាគតិ​ ​(​បុគ្គល​)​ ​មានចិត្ត​ ​គឺ​កិលេស​មិន​ប្រទូស្ត​ហើយ​ ​គប្បី​ពោល​នូវ​វាចា​ដែល​ប្រកបដោយ​សច្ចៈ​។​

​ចប់​ ​ភរុ​រាជ​ជាតក​ ​ទី៣​។​

ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636867276052999724
ទៅកាន់ទំព័រ៖