ព្រះត្រៃបិដក ភាគ ៥៨

​កុរុ​ង្គ​វគ្គ​ ​ទី៣​
​កុរុ​ង្គ​មិគ​ជាតក​ ​ទី១​


 ​[​២១​]​ ​(​ប្រើស​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​ដើម​ចម្បក់​ ​អ្នក​ជម្រុះ​ផ្លែម​ក​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​អញ​ជា​ប្រើស​បានដឹង​ហើយ​ ​អញ​នឹង​ទៅកាន់​ដើម​ចម្បក់​ឯទៀត​ ​ផ្លែ​របស់​អ្នក​ ​អញ​មិន​ពេញចិត្ត​ទេ​។​

​ចប់​ ​កុរុ​ង្គ​មិគ​ជាតក​ ​ទី១​។​


​កុក្កុរ​ជាតក​ ​ទី២​


 [​២២​]​ ​(​សុនខ​ពោធិសត្វ​ ​ពោល​ថា​)​ ​ពួក​ឆ្កែ​ណា​កើត​ក្នុង​រាជត្រកូល​ ​បរិបូណ៌​ដោយ​សម្បុរ​ ​និង​កំឡាំង​ ​ចំរើន​ហើយ​ក្នុង​រាជត្រកូល​ ​ឆ្កែ​ទាំងនោះ​ ​គេ​មិន​សម្លាប់​ទេ​ ​យើង​ទាំងឡាយ​ត្រូវ​គេ​សម្លាប់​ ​នេះ​មិន​ឈ្មោះថា​សម្លាប់​ដោយ​ត្រឹមត្រូវ​ឡើយ​ ​នេះ​ឈ្មោះថា​សម្លាប់​តែ​ឆ្កែ​ដែល​មាន​កំឡាំង​ខ្សោយ​។​

​ចប់​ ​កុក្កុរ​ជាតក​ ​ទី២​។​


​ភោ​ជា​ជា​នី​យ​ជាតក​ ​ទី៣​


 [​២៣​]​ ​(​សេះ​អាជានេយ្យ​ពោធិសត្វ​ ​ពោល​ថា​)​ ​សេះ​ភោ​ជា​ជា​នីយ​ ​សូម្បី​ត្រូវ​សរ​ទាំងឡាយ​មុត​ហើយ​ ​ដេកផ្អៀង​ ​គង់​ប្រសើរ​ជាង​សេះ​សាម័ញ្ញ​ ​នែ​សារថី​ ​អ្នក​ចូរ​ទឹម​ខ្ញុំ​ដោយ​គ្រឿង​ក្រឹស​ទាំងឡាយ​ចុះ​។​

​ចប់​ ​ភោ​ជា​ជា​នី​យ​ជាតក​ ​ទី៣​។​

ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636867203556073137
ទៅកាន់ទំព័រ៖