ព្រះត្រៃបិដក ភាគ ៥៨
[២៨៦] ព្រោះថា បុគ្គលកោងតបទាំងឡាយ រមែងមានចំពោះបុគ្គលអ្នកកោង បុគ្គលអ្នកបោកប្រាស ដទៃអំពីបុគ្គលអ្នកបោកប្រាស រមែងមាន (ដល់) បុគ្គលអ្នកបោកប្រាស ម្នាលបុរសអ្នកបាត់កូន អ្នកចូរឲ្យនូវផាលដល់បុរសអ្នកបាត់ផាល កុំឲ្យអ្នកបាត់ផាលលួចកូនអ្នកទៅឡើយ។
ចប់ កូដវាណិជជាតក ទី៨។
គរហិតជាតក ទី៩
[២៨៧] (ពានរពោធិសត្វ ពោលថា) វាចាដែលពោលថា ប្រាក់របស់អញ មាសរបស់អញ អស់យប់ និងថ្ងៃនេះ ជាវាចារបស់មនុស្សទាំងឡាយអ្នកឥតប្រាជ្ញា មិនឃើញអរិយធម៌។
[២៨៨] ក្នុងផ្ទះមួយ មានម្ចាស់ផ្ទះពីរ ៗ នាក់ បណ្ដាម្ចាស់ផ្ទះពីរនាក់នោះ ម្ចាស់ផ្ទះម្នាក់
(១) មិនមានពុកមាត់ មានដោះយារចុះ មានផ្នួងសក់បួងហើយ មានត្រចៀកចោះប្រដាប់ហើយ ដែលគេទិញដោយទ្រព្យដ៏ច្រើន ម្ចាស់ផ្ទះនោះ តែងពោលចាក់ដោតនូវជននោះ។
ចប់ គរហិតជាតក ទី៩។
(១) សំដៅយកមនុស្សស្រី។ អដ្ឋកថា។
ID: 636867277486741729
ទៅកាន់ទំព័រ៖