ព្រះត្រៃបិដក ភាគ ៥៨

​កោសិយ​ជាតក​ ​ទី៦​


 [​៣០១​]​ ​(​អាមាត្យ​ពោធិសត្វ​ ​ពោល​ថា​)​ ​ការ​ចេញទៅ​ក្នុង​កាលគួរ​ ​ជា​ការ​ប្រពៃ​ ​ការ​ចេញទៅ​ក្នុង​កាលមិនគួរ​ ​មិនជា​ការ​ប្រពៃ​ទេ​ ​ព្រោះថា​ ​(​ជន​ណាមួយ​)​ ​ចេញទៅ​ក្នុង​កាលមិនគួរ​ ​រមែង​មិន​ញ៉ាំង​ប្រ​យោ​ជ៍​តិចតួច​ឲ្យ​កើត​បាន​ ​ជន​ជាស​ត្រូវ​ដ៏​ច្រើន​ ​នឹង​ចោមចាប់​នូវ​បុរស​តែម្នាក់ឯង​ ​(​ដែល​ចេញទៅ​ក្នុង​កាលមិនគួរ​ ​ហើយ​ឲ្យ​ដល់​នូវ​សេចក្ដីវិនាស​ដ៏​ធំ​)​ ​ដូច​សេនា​ក្អែក​ ​(​ចោម​ចឹក​)​ ​នូវ​សត្វ​មៀម​ ​(​ដែល​ចេញទៅ​ក្នុង​កាលមិនគួរ​)​។​
 [​៣០២​]​ ​អ្នកប្រាជ្ញ​ដឹង​នូវ​របៀប​ ​និង​ការចាត់ចែង​ ​ដឹង​នូវ​ទោស​របស់​ជន​ទាំងឡាយ​ដទៃ​ ​បាន​ធ្វើ​នូវ​មិត្រ​ទាំងអស់​ឲ្យ​លុះ​ក្នុង​អំណាច​របស់​ខ្លួន​ ​គប្បី​បាន​នូវ​សេចក្ដីសុខ​ដូច​សត្វ​មៀម​ ​(​មាន​ប្រាជ្ញា​ចឹក​ក្បាល​ក្អែក​ឲ្យ​ដាច់​ស្លាប់​)​ ​បាន​សេចក្ដីសុខ​ដូច្នោះ​។​

​ចប់​ ​កោសិយ​ជាតក​ ​ទី៦​។​

ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636867279740700648
ទៅកាន់ទំព័រ៖