ព្រះត្រៃបិដក ភាគ ៥៨

​អា​ជញ្ញ​ជាតក​ ​ទី៤​


 [​២៤​]​ ​(​សេះ​អាជានេយ្យ​ពោធិសត្វ​ ​ពោល​ថា​)​ ​សេះ​អាជានេយ្យ​ ​ធ្វើ​នូវ​សន្ទុះ​ក្នុង​ទីណា​ ​ក្នុង​កាលណា​ម្តង‌​ ​ៗ​ ​ឬ​ក្នុង​ខណៈ​ណា​ ​ក្នុង​មណ្ឌល​ចំបាំង​ណា​ ​ក្នុង​កាលណា​ម្តង​ ​ៗ​ ​សេះ​សាម័ញ្ញ​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​ក្នុង​កាលនោះ​ ​ក្នុង​ទីនោះ​។​

​ចប់​ ​អា​ជញ្ញ​ជាតក​ ​ទី៤​។​


​តិ​ត្ថ​ជាតក​ ​ទី៥​


 [​២៥​]​ ​(​អាមាត្យ​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​សារថី​ ​អ្ន​ក​ចូរ​ញុំាង​សេះ​ឲ្យ​ផឹក​ ​(​ទឹក​)​ ​តាម​កំពង់ទឹក​ទាំងឡាយ​ដទៃ​ ​ៗ​ ​ចុះ​ ​ឯ​សេះ​ឆ្អែត​ដោយ​បាយាស​ ​ដោយ​ការ​ស៊ី​ជ្រុល​ហើយ​ ​(​រមែង​មិន​ត្រូវការ​បរិភោគ​ទៀត​ទេ​)​។​

​ចប់​ ​តិ​ត្ថ​ជាតក​ ​ទី៥​។​


​មហិ​ឡា​មុខ​ជាតក​ ​ទី៦​


 [​២៦​]​ ​(​អាមាត្យ​ពោធិសត្វ​ ​ពោល​ថា​)​ ​ដំរី​ដ៏​ឧត្តម​ឈ្មោះ​មហិ​ឡា​មុ​ខៈ​ ​បាន​ស្តាប់​ពាក្យ​របស់​ចោរ​ទាំងឡាយ​មុន​ហើយ​ ​ក៏​ប្រព្រឹត្ត​តាម​ ​បាន​បោក​សម្លាប់​ ​(​ហ្មដំរី​)​ ​លុះ​បាន​ស្តាប់​ពាក្យ​ពួក​លោកអ្នក​មានខ្លួន​សង្រួម​ល្អ​ហើយ​ ​ក៏បាន​តាំងនៅ​ក្នុង​គុណ​គ្រប់យ៉ាង​។​

​ចប់​ ​មហិ​ឡា​មុខ​ជាតក​ ​ទី៦​។​

ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636867203994188196
ទៅកាន់ទំព័រ៖