ព្រះត្រៃបិដក ភាគ ៥៨

 ​[​៣០៦​]​ ​(​សក្កទេវរាជ​ពោធិសត្វ​ ​ត្រាស់​ថា​)​ ​ពេទ្យ​ពួក​ខ្លះ​ ​រមែង​ធ្វើ​ ​(​នូវ​ការ​រក្សា​)​ ​ចំពោះ​បុគ្គល​ដែល​ពស់​ចឹក​ហើយ​ ​បណ្ឌិត​ទាំងឡាយ​ ​តែង​ធ្វើ​ ​(​នូវ​ការ​រក្សា​)​ ​ចំពោះ​បុគ្គល​ដែល​ខ្មោចចូល​ហើយ​ ​បុគ្គល​នីមួយ​ ​(​ក្រៅពី​បណ្ឌិត​)​ ​រមែង​មិន​ធ្វើ​នូវ​ការ​រក្សា​ ​ចំពោះ​បុគ្គល​ដែល​កាម​នាំទៅ​ហើយ​ ​ព្រោះថា​ ​ការ​រក្សា​ដូចម្ដេច​ ​ចំពោះ​បុគ្គល​ដែល​មាន​ធម៌​ស​ដាក់ចុះ​ហើយ​។​

​ចប់​ ​កាម​នី​ត​ជាតក​ ​ទី៨​។​


​ប​លាយិ​ជាតក​ ​ទី៩​


 [​៣០៧​]​ ​(​ព្រះបាទ​ព្រហ្មទត្ត​ ​ទ្រង់​ត្រាស់​ថា​)​ ​ក្រុង​តក្ក​សិលា​ ​យើង​ឡោមព័ទ្ធ​ជុំវិញ​ហើយ​ ​ដោយ​ពពក​ ​គឺ​ពលដំរី​ ​ស្រែក​សំទារ​ដ៏​ប្រសើរ​ដោយ​កម្រងផ្កា​ ​គឺ​ពលសេះ​ដ៏​ប្រសើរ​ ​ដោយ​រលក​ទឹក​ ​គឺ​ពល​រថ​ ​ដោយ​ភ្លៀង​ខ្លាំង​ ​គឺ​សរ​ ​ដោយ​ខ្មាន់ធ្នូ​ជា​អ្នក​លប​ចាំ​ប្រហារ​មាំ​។​
 [​៣០៨​]​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្ទុះ​ទៅ​ផង​ ​ចូរ​លោត​ផ្លោះ​ទៅ​ផង​ ​ចូរ​ស្រែក​ដោយ​សម្លេង​ផ្សេង​ៗ​ ​(​មួយអន្លើ​)​ ​ដោយ​ពលដំរី​ទាំងឡាយ​ ​សម្លេង​គឺ​ក​កង​ដ៏​ខ្លាំង​ ​(​ប្រាកដ​ស្មើដោយ​សម្លេង​នៃ​រន្ទះ​)​ ​ចូរ​ប្រព្រឹត្តទៅ​ក្នុងថ្ងៃនេះ​ ​ដូចជា​ផ្លេកបន្ទោរ​ ​ដែល​ចេញផុត​ចាក​មេឃ​កាល​គ្រហឹម​ដូច្នោះ​។​

​ចប់​ ​ប​លាយិ​ជាតក​ ​ទី៩​។​

ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636867280427649940
ទៅកាន់ទំព័រ៖