ព្រះត្រៃបិដក ភាគ ៥៨

​អសិ​តា​ភុជា​ត​ក​ ​ទី៤​


 ​[​៣១៧​]​ ​(​នាង​អសិ​តា​ភូ​ ​ពោល​ថា​)​ ​(​ខ្ញុំ​)​ ​អស់សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ព្រោះ​អំពើ​ណា​ ​អ្នក​បាន​ធ្វើអំពើ​នេះ​ ​ក្នុង​កាល​ឥឡូវនេះ​ ​សេចក្ដី​ស្រឡាញ់​នោះ​ ​មិន​ត​ជាប់​វិញ​ទេ​ ​ដូចជា​ភ្លុក​ដំរី​ដែលគេ​កាត់​ដោយ​រណា​ដូច្នោះ​។​
 [​៣១៨​]​ ​(​ព្រហ្មទត្ត​រាជកុមារ​ ​មាន​បន្ទូល​ថា​)​ ​បុគ្គល​មាន​សេចក្ដីប្រាថ្នា​លើសលុប​ ​រមែង​សាបសូន្យ​ចាក​ប្រយោជន៍​ ​ព្រោះ​លោភ​ហួសហេតុ​ផង​ ​ព្រោះ​សេចក្ដី​ស្រវឹង​ក្នុង​ការ​ចង់បាន​ហួសហេតុ​ផង​ ​ដូច​យើង​សាបសូន្យ​ចាក​រាជធីតា​ឈ្មោះ​អសិ​តា​ភូ​។​

​ចប់​ ​អសិ​តា​ភុជា​ត​ក​ ​ទី៤​។​


​វ​ច្ឆ​ន​ខ​ជាតក​ ​ទី៥​


 [​៣១៩​]​ ​(​ពារាណសី​សេដ្ឋី​ ​ពោល​ថា​)​ ​បពិត្រ​វ​ច្ឆ​ន​ខ​តាបស​ ​លោក​ជា​អ្នក​មិន​មាន​សេចក្ដី​ខ្វល់ខ្វាយ​ ​គប្បី​បរិភោគ​ផង​ ​ផឹក​ផង​ ​ហើយ​ដេក​ក្នុង​ផ្ទះ​ទាំងឡាយ​ណា​ ​ផ្ទះ​ទាំងឡាយ​នោះ​ ​ប្រកបដោយ​ប្រាក់​ ​និង​មាស​ ​ប្រកបដោយ​ភោជន​ ​ជា​សុខ​ ​(​យ៉ាង​ក្រៃលែង​)​។​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636867281956037358
ទៅកាន់ទំព័រ៖