ព្រះត្រៃបិដក ភាគ ៥៨

 ​[​៣២០​]​ ​(​វ​ច្ឆ​ន​ខ​តាបស​ ​ពោល​ថា​)​ ​ការគ្រប់គ្រង​ផ្ទះ​ ​មិន​មានដល់​បុគ្គល​ឥត​ព្យាយាម​ ​ការគ្រប់គ្រង​ផ្ទះ​ ​មិន​មានដល់​បុគ្គល​មិន​និយាយ​ពាក្យ​កុហក​ ​ការគ្រប់គ្រង​ផ្ទះ​ ​មិន​មានដល់​បុគ្គល​មិន​កាន់​យក​នូវ​អាជ្ញា​ ​មិន​ធ្វើទោស​ដល់​ជន​ទាំងឡាយ​ដទៃ​ ​បុគ្គល​ណា​នឹង​គ្រប់គ្រង​ផ្ទះ​ដែល​ធ្លុះ​ ​បំពេញ​បាន​ដោយ​កម្រ​យ៉ាងនេះ​។​

​ចប់​ ​វ​ច្ឆ​ន​ខ​ជាតក​ ​ទី៥​។​


​ពក​ជាតក​ ​ទី៦​


 [​៣២១​]​ ​(​ពួក​ត្រី​ ​ពោល​ថា​)​ ​សត្វស្លាប​នេះ​ ​ស្រួលបួល​ពេក​ ​ដូច​ផ្កា​កុមុទ​ ​មាន​ស្លាប​ទាំងពីរ​សម្លប​ហើយ​ ​ឈរ​សំកុក​ហាក់ដូចជា​មាន​កំឡាំង​ខ្សោយ​។​
 [​៣២២​]​ ​(​ត្រី​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នក​ទាំងឡាយ​ ​មិនដឹង​ច្បាស់​នូវ​សីល​របស់​កុក​នោះ​ទេ​ ​អ្នក​ទាំងឡាយ​ ​មិនដឹង​ហើយ​ ​នាំគ្នា​សរសើរ​សត្វស្លាប​មិនមែន​រក្សា​នូវ​យើង​ឡើយ​ ​ព្រោះហេតុនោះ​ ​ទើប​សត្វស្លាប​ ​(​នេះ​)​ ​មិន​កម្រើកខ្លួន​។​

​ចប់​ ​ពក​ជាតក​ ​ទី៦​។​

ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636867282277475744
ទៅកាន់ទំព័រ៖