ព្រះត្រៃបិដក ភាគ ៥៨

 ​[​៣២៦​]​ ​(​បិតា​ ​ប្រាប់​ថា​)​ ​នែកូន​ ​សេចក្ដី​ឧស្សាហ៍​ ​(​ប្រកបដោយ​ញាណ​)​ ​ជា​បទ​តែមួយ​ដែល​អាស្រ័យ​នូវ​បទ​ជា​ប្រយោជន៍​ច្រើន​ ​តែ​សេចក្ដី​ឧស្សាហ៍​នោះ​ ​ប្រកបដោយ​សីល​ ​ប្រកបដោយ​ខន្តិ​ធម៌​ ​អាច​ញ៉ាំង​ពួក​មិត្រ​ឲ្យ​សុខ​ ​ឬ​ដើម្បី​សេចក្ដីទុក្ខ​ដល់​ពួក​បុគ្គល​មិនមែន​ជា​មិត្រ​។​

​ចប់​ ​ឯក​បទ​ជាតក​ ​ទី៨​។​


​ហរិត​មាត​ជាតក​ ​ទី៩​


 [​៣២៧​]​ ​(​សត្វ​ពស់​ ​សួរ​ថា​)​ ​ម្នាល​អ្នកជា​កូន​នៃ​ហរិត​មណ្ឌុក​មាតា​ ​ត្រី​ទាំងឡាយ​ ​ស៊ី​នូវ​យើង​ ​ដែល​ជា​សត្វ​មានពិស​ ​ដែល​ចូល​ទៅកាន់​មាត់​លប​ ​ដោយហេតុ​ណា​ ​ហេតុនេះ​ ​ពេញចិត្ត​ ​(​ដល់​អ្នក​ដែរ​ឬ​)​។​
 [​៣២៨​]​ ​(​នីល​មណ្ឌុក​ពោធិសត្វ​ ​ពោល​ថា​)​ ​(​ឥស្សរភាព​)​ ​របស់​បុរស​នោះ​ ​បាន​ប្រព្រឹត្តទៅ​ ​ដរាបណា​ ​បុរស​ ​(​នោះ​)​ ​រមែង​រឹបជាន់​ ​(​ជន​ដទៃ​ដរាប​នោះ​)​ ​លុះ​ពួក​ជន​ដទៃ​ ​(​បាន​ឥស្សរភាព​)​ ​រមែង​រឹបជាន់​វិញ​ ​ក្នុង​កាលណា​ ​បុរស​អ្នក​រឹបជាន់​នោះ​ ​ត្រូវ​ពួក​ជន​ដទៃ​រឹបជាន់​វិញ​ ​ក្នុង​កាលនោះ​។​

​ចប់​ ​ហរិត​មាត​ជាតក​ ​ទី៩​។​

ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636867282973325544
ទៅកាន់ទំព័រ៖