ព្រះត្រៃបិដក ភាគ ៥៨

​មហា​បិ​ង្គល​ជាតក​ ​ទី១០​


 [​៣២៩​]​ ​(​ព្រះពោធិសត្វ​ ​ពោល​ថា​)​ ​ជន​ទាំងអស់​ ​ត្រូវ​សេ្ដច​បិ​ង្គលៈ​បៀតបៀន​ហើយ​ ​កាល​ស្ដេច​នោះ​សោយទិវង្គត​ហើយ​ ​ជន​ទាំងឡាយ​ ​រមែង​បាន​នូវ​សេចក្ដីត្រេកអរ​ ​ម្នាល​ទ្វារបាល​ ​សេ្ដច​អក​ណ្ហ​នេត្រ​ ​ជាទីស្រឡាញ់​របស់​អ្នក​ឬ​ ​ព្រោះ​ហេតុអ្វីបានជា​អ្នក​យំ​។​
 [​៣៣០​]​ ​(​ទ្វារបាល​បុរស​ ​ពោល​ថា​)​ ​ស្ដេច​អក​ណ្ហ​នេត្រ​ ​មិនមែន​ជាទីស្រឡាញ់​របស់ខ្ញុំ​ទេ​ ​ខ្ញុំ​ខ្លាច​ស្ដេច​នោះ​ត្រឡប់មកវិញ​ ​(​ព្រោះ​សេ្ដច​នោះ​)​ ​ទៅ​អំពី​មនុស្សលោក​នេះ​ ​គប្បី​បៀតបៀន​នូវ​មច្ចុរាជ​ ​មច្ចុរាជ​នោះ​ ​ក្រែង​ត្រូវ​សេ្ដច​បិ​ង្គលៈ​បៀតបៀន​ហើយ​ ​គប្បី​នាំមក​ទុក​ក្នុង​មនុស្សលោក​នេះ​វិញ​។​
 [​៣៣១​]​ ​(​ព្រះពោធិសត្វ​ ​ពោល​ថា​)​ ​ព្រះបាទ​បិ​ង្គលៈ​នោះ​ ​គេ​ដុត​ដោយ​ឧស​ ​១​ ​ពាន់​ដឹក​ ​គេ​ស្រោច​ដោយ​ទឹក​មួយ​រយ​ក្អម​ ​ឯ​ទីសម្រាប់​ដុត​ ​គេ​បិទបាំង​ជុំវិញ​ហើយ​ ​អ្នក​កុំ​ភ័យ​ឡើយ​ ​ស្ដេច​បិ​ង្គលៈ​នោះ​ ​នឹង​មិន​មកវិញ​បានទេ​។​

​ចប់​ ​មហា​បិ​ង្គល​ជាតក​ ​ទី១០​។​
​ចប់​ ​ឧបាហន​វគ្គ​ ​ទី៩​។​

ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636867283301004286
ទៅកាន់ទំព័រ៖