ព្រះត្រៃបិដក ភាគ ៥៨

​អភិណ្ហ​ជាតក​ ​ទី៧​


 [​២៧​]​ ​(​អាមាត្យ​ពោធិសត្វ​ ​ពោល​ថា​)​ ​(​ដំរី​)​ ​មិន​អាច​កាន់​យក​នូវ​ពំនូត​បាយ​ ​មិន​អាច​កាន់​យក​នូវ​ដុំ​បាយ​ ​មិន​អាច​កាន់​យក​នូវ​ស្មៅ​ទាំងឡាយ​ ​មិន​អាច​ត្រដុស​ ​(​សរីរៈ​)​ ​ទេ​ ​ខ្ញុំ​សំគាល់​ថា​ដំរី​បាន​ធ្វើ​សេចក្តី​ស្រឡាញ់​ស្មោះចំពោះ​ឆ្កែ​ ​ព្រោះ​ការ​ឃើញ​រឿយ​ ​ៗ​។​

​ចប់​ ​អភិណ្ហ​ជាតក​ ​ទី៧​។​


​នន្ទិ​វិសាល​ជាតក​ ​ទី៨​


 [​២៨​]​ ​(​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ថា​)​ ​បុគ្គល​គប្បី​និយាយ​ពាក្យជា​ទីគាប់ចិត្ត​តែ​ម្យ៉ាង​ ​មិន​គប្បី​និយាយ​ពាក្យ​មិនជា​ទីគាប់ចិត្ត​ក្នុង​កាលណា​ឡើយ​ ​កាល​ព្រាហ្មណ៍​និយាយ​ពាក្យជា​ទីគាប់ចិត្ត​ ​(​គោ​នន្ទិ​វិសាល​)​ ​បាន​ទាញ​ភារៈ​ដ៏​ធ្ងន់​រួច​ ​ញុំាង​ព្រាហ្មណ៍​នោះ​ឲ្យបាន​ទ្រព្យ​ផង​ ​ជា​សត្វ​មានចិត្ត​រីករាយ​ដោ​យការញុំាង​ព្រាហ្មណ៍​នោះ​ឲ្យបាន​ទ្រព្យ​នោះ​ផង​។​

​ចប់​ ​នន្ទិ​វិសាល​ជាតក​ ​ទី៨​។​


​ក​ណ្ហ​ជាតក​ ​ទី៩​


 [​២៩​]​ ​(​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ថា​)​ ​ធុរៈ​ធ្ងន់​ ​ក្នុង​ទីណា​ ​ៗ​ ​ផ្លូវ​ដ៏​ជ្រៅ​ ​ក្នុង​ទីណា​ ​កាលនោះ​ឯង​ ​ពួក​ជន​នាំគ្នា​ទឹម​គោ​ឈ្មោះ​ក​ណ្ហៈ​ ​គោ​ឈ្មោះ​ក​ណ្ហៈ​នោះ​ ​ក៏​អូស​នូវ​ធុរៈ​ដ៏​ធ្ងន់​នោះ​ទៅ​បាន​។​

​ចប់​ ​ក​ណ្ហ​ជាតក​ ​ទី៩​។​

ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636867204541159481
ទៅកាន់ទំព័រ៖