ព្រះត្រៃបិដក ភាគ ៥៨

 ​[​៣៣៩​]​ ​(​បុគ្គល​បាន​នូវ​របស់​ណា​)​ ​មិន​ត្រេកអរ​នឹង​របស់​នោះ​ ​ប្រាថ្នា​សម្បត្តិ​ណា​ ​មើលងាយ​នូវ​សម្បត្តិ​ ​ដែល​បាន​ហើយ​នោះ​ ​ព្រោះថា​សេចក្ដីប្រាថ្នា​ ​ជា​ដំណើរ​រក​ទីបំផុត​គ្មាន​ ​យើង​សូម​ធ្វើ​នមស្ការ​ចំពោះ​ពួក​បណ្ឌិត​ ​ដែល​មាន​សេចក្ដីប្រាថ្នា​ទៅ​ប្រាស​ហើយ​។​

​ចប់​ ​វិ​គតិ​ច្ឆ​ជាតក​ ​ទី៤​។​


​មូល​បរិយាយ​ជាតក​ ​ទី៥​


 [​៣៤០​]​ ​(​អាចារ្យ​ទិសាបាមោក្ខ​ពោធិសត្វ​ ​សួរ​ថា​)​ ​កាល​ ​រមែង​ស៊ី​នូវ​ពួក​សត្វ​ទាំងអស់​ ​ព្រមទាំង​ខ្លួនឯង​ ​ចំណែក​សត្វ​ណា​ ​ជា​អ្នក​ស៊ី​នូវ​កាល​ ​សត្វ​នោះ​ ​ឈ្មោះថា​ ​ដុត​នូវ​តណ្ហា​ដែល​ជា​ធម្មជាតិ​ដុត​សត្វ​។​
 [​៣៤១​]​ ​(​ព្រះពោធិសត្វ​ ​តិះដៀល​ថា​)​ ​ក្បាល​នរជន​ទាំងឡាយ​ដ៏​ច្រើន​ ​ក្បាល​ទាំងនោះ​ ​មាន​រោម​ផង​ ​ធំ​ផង​ ​គ្រប​នៅ​លើ​ ​ក​ ​បណ្តា​មនុស្ស​ទាំងអម្បាល​នេះ​ ​គង់មាន​មនុស្ស​ណាមួយ​ ​ដែល​មាន​ប្រាជ្ញា​មិនខាន​។​

​ចប់​ ​មូល​បរិយាយ​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636867293300456222
ទៅកាន់ទំព័រ៖