ព្រះត្រៃបិដក ភាគ ៥៨
តិកនិបាតជាតក
សង្កប្បវគ្គ ទី១
សង្កប្បរាគជាតក ទី១
[៣៥២] (តាបសពោធិសត្វ ពោលថា) អាត្មាត្រូវ (សរ គឺកិលេស) ដែលលាងដោយទឹក គឺសង្កប្បរាគៈ (រាគៈប្រកបដោយកាមវិតក្កៈ) ផង ដែលសំលៀងដោយថ្ម គឺកាមវិតក្កៈផង មិនបានចំរើនដោយគ្រឿងតាក់តែងផង (មិនមែន) ជាងសរធ្វើហើយផង។
[៣៥៣] មិនមែនទាញមកនូវគុម្ពត្រចៀកហើយលែងទៅវិញផង ទាំងមិនជាប់ដោយស្លាបក្ងោកផង ជាសរអាចដុតអវយវៈទាំងអស់ឲ្យក្ដៅនោះ បានមុតហើយត្រង់ហឫទ័យ។
[៣៥៤] ឈាមគប្បីហូរចេញ ចាកមុខរបួស ដែលសរណាមុតហើយ អាត្មាមើលមិនឃើញមុខរបួស ដែលសរនោះមុតហើយទេ ចិត្ត (របស់អាត្មា ត្រូវសរមុតជាប់ហើយ) ព្រោះខុសទំនង អាត្មានាំមកនូវសេចក្ដីទុក្ខដោយខ្លួនឯង។
ចប់ សង្កប្បរាគជាតក ទី១។
ID: 636867295109419689
ទៅកាន់ទំព័រ៖