ព្រះត្រៃបិដក ភាគ ៥៨

 ​[​៣៥៩​]​ ​លោក​កាល​សូម​កែវមណី​ដែល​កើតអំពី​ថ្ម​ ​នាំឲ្យ​ខ្ញុំ​តក់ស្លុត​ ​ដូច​មនុស្ស​កំឡោះ​ ​មានដៃ​កាន់​ដាវ​សំលៀង​ហើយដោយ​ថ្ម​ ​មក​ញ៉ាំង​ខ្ញុំ​ឲ្យ​តក់ស្លុត​ដូច្នោះ​ ​ខ្ញុំ​មិន​ឲ្យ​កែវមណី​នោះ​ដល់​លោក​ទេ​ ​(​ព្រោះ​)​ ​លោក​ជា​អ្នក​សូម​ហួសហេតុ​ ​ខ្ញុំ​នឹង​លែង​មកកាន់​អាស្រម​របស់​លោក​ហើយ​។​
 [​៣៦០​]​ ​(​តាបស​ពោធិសត្វ​ជា​បង​ ​ពោល​ថា​)​ ​បុគ្គល​ដឹង​នូវ​វត្ថុ​ណា​ថា​ ​ជាទីស្រឡាញ់​របស់​គេ​ ​មិន​ត្រូវ​សូម​វត្ថុ​នោះ​ទេ​ ​សេចក្ដី​ស្អប់​ ​រមែង​មាន​ ​ព្រោះ​ការ​សូម​ជ្រុល​ពេក​ ​ដូច​ស្ដេច​នាគ​ដែល​ត្រូវ​ព្រាហ្មណ៍​សូម​កែវមណី​ ​ទៅកាន់​ទី​លែង​មើលឃើញ​តាំង​អំពី​កាលនោះ​។​

​ចប់​ ​មណិ​កណ្ឋ​ជាតក​ ​ទី៣​។​


​កុណ្ឌ​ក​កុ​ច្ឆិ​សិន្ធវ​ជាតក​ ​ទី៤​


 [​៣៦១​]​ ​(​ឈ្មួញ​សេះ​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នក​ធ្លាប់​បរិភោគ​ស្មៅ​ដ៏​សល់​ដែល​ ​ធ្លាប់​បរិភោគ​បាយក្ដាំង​ ​និង​កុណ្ឌក​មក​ហើយ​ ​នេះ​ជា​ភោជន​របស់​អ្នក​ ​ឥឡូវនេះ​ ​ហេតុអ្វី​ក៏​អ្នក​មិន​បរិភោគ​។
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636867295902745065
ទៅកាន់ទំព័រ៖