ព្រះត្រៃបិដក ភាគ ៥៨
[៣៦២] (កូនសេះសិន្ធវៈ ពោលថា) បពិត្រមហាព្រហ្ម ជនទាំងឡាយមិនស្គាល់សត្វដែលគួរចិញ្ចឹមដោយជាតិ ឬដោយមារយាទដែលគួរទូន្មាន ក្នុងទីណា ក្នុងទីនោះ ថ្វីក៏ខ្ញុំមិនបរិភោគបាយក្ដាំង និងកុណ្ឌកច្រើន។
[៣៦៣] ចំណែកខាងលោក ស្គាល់ខ្ញុំច្បាស់ថា សេះនេះឧត្ដមយ៉ាងណា ៗ ខ្ញុំកាលដឹង ព្រោះអាស្រ័យអ្នកជាអ្នកដឹង ទើបមិនបរិភោគនូវកុណ្ឌករបស់អ្នក។
ចប់ កុណ្ឌកកុច្ឆិសិន្ធវជាតក ទី៤។
សុកជាតក ទី៥
[៣៦៤] (ព្រះសាស្ដា ត្រាស់ថា) សត្វហើរ គឺសេកនោះ ដឹងប្រមាណក្នុងភោជន ដរាបណា ក៏បានដល់នូវអាយុវែងផង បានចិញ្ចឹមមាតាផង ដរាបនោះ។
[៣៦៥] មួយទៀត សេកនោះបរិភោគនូវភោជនដ៏ច្រើនលើសលុប ក្នុងកាលណា ក៏លិចចុះក្នុងសមុទ្រនោះឯង ក្នុងកាលនោះ ព្រោះសេកនោះមិនស្គាល់ប្រមាណ។
ID: 636867296236764169
ទៅកាន់ទំព័រ៖