ព្រះត្រៃបិដក ភាគ ៥៨

 ​[​៣៦៦​]​ ​ព្រោះហេតុនោះ​ ​ការ​ដឹង​ប្រមាណ​ ​មិន​ល្មោភ​ក្នុង​ភោជន​ ​ជា​ការ​ប្រពៃ​ ​ព្រោះ​ពួក​ជន​ដែល​មិនដឹង​ប្រមាណ​ ​រមែង​លិច​ ​ពួក​ជន​ដែល​ដឹង​ប្រមាណ​ ​រមែង​មិន​លិច​ទេ​។​

​ចប់​ ​សុក​ជាតក​ ​ទី៥​។​


​ជ​រូ​ទ​បាន​ជាតក​ ​ទី៦​


 [​៣៦៧​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​ពួក​ឈ្មួញ​អ្នក​ត្រូវការ​ដោយ​ទឹក​ ​កាល​ជីកអណ្ដូង​ចាស់​ ​ក៏បាន​នូវ​ដែក​ ​និង​ទង់ដែង​ផង​ ​នូវ​សំ​ណរ​ភក់​ផង​ ​នូវ​កែវមណី​ទាំងឡាយ​ផង​ ​នូវ​ប្រាក់​ ​និង​មាស​ផង​ ​នូវ​កែវ​មុក្តា​ ​និង​កែវ​ពៃទូរ្យ​ទាំងឡាយ​ផង​ដ៏​ច្រើន​។​
 [​៣៦៨​]​ ​តែ​ពួក​ឈ្មួញ​ទាំងនោះ​ ​មិន​សន្ដោស​ដោយ​ទ្រព្យ​នោះ​ ​រឹងរឹតតែ​ជីក​ចុះទៅ​ទៀត​ ​សត្វ​មានពិស​ដ៏​ក្លៀវក្លា​ ​មាន​តេជះ​ ​ក៏​សម្លាប់​នូវ​ពួក​ឈ្មួញ​ទាំងនោះ​ ​ដោយ​តេជះ​ ​(​នៃ​ពិស​)​ ​ក្នុង​អណ្ដូងទឹក​នោះ​ឯង​។​
 [​៣៦៩​]​ ​ព្រោះហេតុនោះ​ ​បុគ្គល​គប្បី​ជីក​ ​តែ​កុំ​ជីក​ឲ្យ​ជ្រៅ​ហួសពេក​ ​ព្រោះ​ការ​ជីកអណ្ដូង​ជ្រៅ​ហួសពេក​ ​ជា​ការ​លាមក​ ​ទ្រព្យ​ ​(​ដែល​ពួក​ឈ្មួញ​)​ ​បាន​ហើយដោយ​ការ​ជីក​ ​ក៏​វិនាស​អស់​ ​ព្រោះតែ​ការ​ជីក​ជ្រៅ​ហួសពេក​។​

​ចប់​ ​ជ​រូ​ទ​បាន​ជាតក​ ​ទី៦​។​

ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636867296661068438
ទៅកាន់ទំព័រ៖