ព្រះត្រៃបិដក ភាគ ៥៨
គាមណិចន្ទជាតក ទី៧
[៣៧០] (ព្រះរាជកុមារពោធិសត្វ ពោលថា) សត្វនេះជាសត្វមិនឈ្លាស (ក្នុងការធ្វើ) នូវផ្ទះទាំងឡាយ សត្វនេះជាសត្វខិលខូច មានមុខជ្រួញ បានតែខាងប្រទូស្ត ចំពោះកិច្ចការដែលគេធ្វើហើយ ៗ ត្រកូលនេះជាធម្មតាយ៉ាងនេះឯង។
[៣៧១] រោមនេះ មិនមែនជារោមនៃសត្វមានចិត្ត (សម្បយុត្តដោយបញ្ញា ជាគ្រឿងពិចារណា) ទេ ម្រឹគ គឺស្វានេះ មិនអាចធ្វើគេឲ្យចូលចិត្តបានទេ ក្បួនខ្នាតព្រះរាជបិតារបស់ខ្ញុំ ទ្រង់ព្រះនាមជនសន្ធៈ (បានត្រាស់ហើយ) ថា ស្វានេះ មិនដឹងនូវហេតុតិចតួចឡើយ។
[៣៧២] បុរសប្រាកដដូច្នោះ មិនគប្បីចិញ្ចឹមនូវមាតាបិតា បងប្អូនប្រុស និងបងប្អូនស្រីរបស់ខ្លួនបានទេ ព្រះបាទទសរថ (ជាព្រះបិតា) បានប្រៀនប្រដៅខ្ញុំ (យ៉ាងនេះ)។
ចប់ គាមណិចន្ទជាតក ទី៧។
ID: 636867296990397275
ទៅកាន់ទំព័រ៖