ព្រះត្រៃបិដក ភាគ ៥៨

​មន្ធា​តុ​រាជ​ជាតក​ ​ទី៨​


 [​៣៧៣​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​ព្រះ​ចន្រ្ទ​ ​និង​ព្រះអាទិត្យ​ទាំងឡាយ​ ​(​ដើរក្រឡឹង​)​ ​ភ្នំ​សិនេរុ​ ​ទិស​ទាំងឡាយ​ភ្លឺរុងរឿង​ ​រហូត​ទី​មានកំណត់​ត្រឹមណា​ ​សត្វ​ទាំងឡាយ​ណា​ ​ដែល​អាស្រ័យ​លើ​ផែនដី​ ​សត្វ​ទាំងអស់​នោះ​ ​ជា​ទាសៈ​របស់​សេ្ដច​មន្ធា​តុ​ ​រហូត​ទី​មានកំណត់​ត្រឹមណោះ​។​
 [​៣៧៤​]​ ​ការ​ឆ្អែត​ក្នុង​កាម​ទាំងឡាយ​ ​រមែង​មិន​មាន​ ​ដោយ​ភ្លៀង​កហាបណៈ​ទេ​ ​បណ្ឌិត​បានដឹង​ថា​ ​កាម​ទាំងឡាយ​មាន​សេចក្ដីសុខ​តិច​ ​មាន​សេចក្ដីទុក្ខ​ ​(​ច្រើន​)​។​
 [​៣៧៥​]​ ​ព្រោះហេតុនោះ​ ​សាវ័ក​នៃ​ព្រះសម្មាសម្ពុទ្ធ​នោះ​ ​មិនបាន​ត្រេកអរ​ក្នុង​កាម​ទាំងឡាយ​ ​សូម្បី​ជា​ទិព្យ​ ​ជា​អ្នក​ត្រេកអរ​តែ​ក្នុង​ធម៌​ ​ជា​គ្រឿង​អស់​ទៅ​នៃ​តណ្ហា​។​

​ចប់​ ​មន្ធា​តុ​រាជ​ជាតក​ ​ទី៨​។​

ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636867297354308089
ទៅកាន់ទំព័រ៖