ព្រះត្រៃបិដក ភាគ ៥៨

​តិ​រិតិ​វ​ច្ឆ​ជាតក​ ​ទី៩​


 [​៣៧៦​]​ ​(​ឧបរាជ​ទូល​សួរ​ព្រះរាជា​ថា​)​ ​កម្ម​តិចតួច​ដែល​សម្រេច​ដោយ​វិជ្ជា​របស់​តាបស​នេះ​ ​មិន​មាន​ឡើយ​ ​មួយទៀត​ ​តាបស​នេះ​មិនមែន​ជា​ផៅពង្ស​ ​ទាំង​មិនមែន​ជា​សំឡាញ់​របស់​ព្រះអង្គ​ទេ​ ​កាលបើ​យ៉ាងនេះ​ ​ហេតុអ្វីបានជា​តាបស​ឈ្មោះ​តិ​រិតិ​វ​ច្ឆៈ​ ​កាន់​ឈើច្រត់​មាន​ចំពាម​ ​៣​ ​បរិភោគ​នូវ​ដុំ​បាយ​មាន​រស​ដ៏​ប្រសើរ​។​
 [​៣៧៧​]​ ​(​ព្រះរាជា​ ​ត្រាស់​ថា​)​ ​ក្នុង​គ្រា​មាន​អន្តរាយ​ ​កាល​អញ​ច្បាំង​ចាញ់​គេ​ ​(​តាបស​នេះ​)​ ​បាន​ធ្វើ​ ​(​នូវ​សេចក្ដី​អនុគ្រោះ​)​ ​ដល់​អញ​ម្នាក់ឯង​ ​ក្នុង​ព្រៃ​គួរខ្លាច​ដ៏​ពន្លឹក​ ​បាន​លា​នូវ​ដៃ​ ​(​យោង​អញ​)​ ​ដែល​ដល់​នូវ​សេចក្ដី​លំបាក​ ​(​ក្នុង​អណ្តូង​)​ ​ព្រោះហេតុនោះ​ ​អញ​ដែល​ត្រូវ​សេចក្ដីទុក្ខ​គ្រប​សង្កត់​ ​ទើបបាន​ឡើង​រួចមក​។​
 [​៣៧៨​]​ ​អញ​ ​(​ឋិតនៅ​)​ ​ក្នុង​ជីវ​លោក​ ​(​នេះ​ ​ដល់​)​ ​នូវ​វិស័យ​នៃ​សេចក្ដីស្លាប់​ ​ទៅ​ហើយ​ ​តែម​ក​ក្នុង​ទីនេះ​បាន​ ​ព្រោះ​សេចក្ដី​លំបាក​នៃ​តាបស​នេះ​ ​ម្នាលកូន​ ​រី​តិ​រិតិ​វ​ច្ឆ​តាបស​ ​ជា​បុគ្គល​គួរ​ដល់​លាភ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ឲ្យ​នូវ​គ្រឿង​បរិភោគ​ផង​ ​ចូរ​បូជា​នូវ​វត្ថុ​ដែល​គួរ​បូជា​ផង​ ​ដល់​លោក​។​

​ចប់​ ​តិ​រិតិ​វ​ច្ឆ​ជាតក​ ​ទី៩​។​


ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636867297678926656
ទៅកាន់ទំព័រ៖