ព្រះត្រៃបិដក ភាគ ៥៨

កុលា​វក​វគ្គ​ ​ទី៤​
​កុលា​វក​ជាតក​ ​ទី១​


 [​៣១​]​ ​(​ព្រះឥន្ទ​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​មាត​លិ​ ​ពួក​កូន​គ្រុឌ​ ​(​ទំ​)​ ​នៅដើម​រកា​ ​អ្នក​ចូរ​ចៀសវាង​ ​(​កុំ​ឲ្យ​ពួកវា​លំបាក​)​ ​ដោយមុខ​ចន្ទោល​រថ​ឡើយ​ ​តាមពិត​ ​យើង​ស៊ូ​លះ​ជីវិត​ ​ចំពោះ​ពួក​អា​សុរ​វិញ​ ​កុំ​ឲ្យតែ​កូន​គ្រុឌ​ទាំងនេះ​ ​មាន​សំបុក​ខ្ចាត់ខ្ចាយ​។​

​ចប់​ ​កុលា​វក​ជាតក​ ​ទី១​។​


​ន​ច្ច​ជាតក​ ​ទី២​


 [​៣២​]​ ​(​ស្តេចហង្ស​មាស​ ​ពោល​ថា​)​ ​សំឡេង​យំ​ ​(​របស់​អ្នក​)​ ​ក៏​ពីរោះ​ ​ខ្នង​ក៏​រុងរឿង​ ​ក​ ​មាន​សម្បុរ​ប្រហែលគ្នា​នឹង​ពណ៌​នៃ​កែវពិទូរ្យ​ ​ស្លាប​ទាំងឡាយ​ ​ប្រមាណ​មួយ​ព្យាម​ ​អញ​មិន​ឲ្យ​កូនស្រី​ដល់​អ្នក​ ​ព្រោះតែ​ការ​រាំ​ឡើយ​។​

​ចប់​ ​ន​ច្ច​ជាតក​ ​ទី២​។​


​សម្មោ​ទមាន​ជាតក​ ​ទី៣​


 [​៣៣​]​ ​(​ព្រាន​សត្វស្លាប​ ​ពោល​ថា​)​ ​ពួក​បក្សី​ស្រុះស្រួល​គ្នា​ ​នាំ​យក​លប់​ទៅ​បាន​ ​តែបើ​ពួក​បក្សី​ទាំងនោះ​ ​ជជែក​ទាស់គ្នា​ក្នុង​កាលណា​ ​ពួក​បក្សី​ទាំងនោះ​ ​នឹង​លុះអំណាច​អញ​ក្នុង​កាលនោះ​មិនខាន​ឡើយ​។​

​ចប់​ ​សម្មោ​ទមាន​ជាតក​ ​ទី៣​។​

ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636867205471542696
ទៅកាន់ទំព័រ៖