ព្រះត្រៃបិដក ភាគ ៥៨

 ​[​៣៩២​]​ ​ប្រាសាទ​នោះ​ ​កំពស់​ ​១​ ​ពាន់​តំណ​នៃ​កូនសរ​ ​មាន​ជាន់​ប្រាំពីរ​ ​បរិបូណ៌​ដោយ​ទង់​ ​ព័ន្ធព័ទ្ធ​ហើយដោយ​កែវមណី​មាន​ពណ៌ខៀវ​ ​ពួក​របាំ​ ​៦០០០​ ​ចែក​ជា​ប្រាំពីរ​ចំណែក​ ​បាន​រាំ​លើ​ប្រាសាទ​នោះ​ ​(​គ្រប់​ ​ៗ​ ​ថ្នាក់​)​។​
 [​៣៩៣​]​ ​ម្នាល​ភទ្ទ​ជិ​ ​អ្នកពោល​ហើយ​យ៉ាងណា​ ​ប្រាសាទ​នោះ​មាន​ហើយ​ ​ក្នុង​កាលនោះ​ ​យ៉ាងនោះ​ ​តថាគត​កើតជា​ព្រះឥន្ទ្រ​ ​ជា​វេយ្យាវច្ចករ​ ​របស់​អ្នក​។​

​ចប់​ ​មហា​បនាទ​ជាតក​ ​ទី៤​។​


​ខុរ​ប្ប​ជាតក​ ​ទី៥​


 [​៣៩៤​]​ ​(​កូន​របស់​ឈ្មួញ​រទេះ​ ​ពោល​ថា​)​ ​អ្នក​ឃើញ​នូវ​ព្រួញ​ដែល​ពួក​ចោរ​បាញ់​ហើយដោយ​កំឡាំង​នៃ​ធ្នូ​ផង​ ​នូវ​ព្រះ​ខាន់​សំលៀង​ដោយ​ប្រេង​ដ៏​មុត​ ​ដែល​ពួក​ចោរ​កាន់​ហើយ​ផង​ ​កាល​សេចក្ដីស្លាប់​ដែល​គួរខ្លាច​នោះ​ ​ចូល​មក​តាំងនៅ​ចំពោះមុខ​ហើយ​ ​ហេតុអ្វី​ក៏​អ្នក​មិន​មាន​សេចក្ដី​តក់ស្លុត​សោះ​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636867299944196222
ទៅកាន់ទំព័រ៖