ព្រះត្រៃបិដក ភាគ ៥៨

​សុជាតា​ជាតក​ ​ទី៩​


 ​[​៤០៦​]​ ​(​ព្រះរាជា​ពោធិសត្វ​ ​ត្រាស់​ថា​)​ ​ពួក​ជន​ប្រកបដោយ​សម្បុរ​ ​មាន​សំឡេង​ពីរោះ​ ​មាន​រូប​ជាទីស្រឡាញ់​ ​គួរ​រមិលមើល​ ​តែ​ជា​អ្នកមាន​វាចា​រឹងរូស​ ​មិនជា​ទីស្រឡាញ់​របស់​អ្នកផង​ក្នុង​លោក​នេះ​ ​និង​លោកខាងមុខ​ទេ​។​
 [​៤០៧​]​ ​ព្រះមាតា​ឃើញ​មេតា​វ៉ៅ​ខ្មៅ​នេះ​ ​ដែល​មាន​សម្បុរ​អាក្រក់​ ​ដេរដាស​ដោយ​ពណ៌​ពព្រុះ​អុច​ ​ៗ​ ​តែថា​ជាទីស្រឡាញ់​ ​របស់​សត្វ​ច្រើន​ ​ដោយសារ​វាចា​ពីរោះ​ឬទេ​។​
 [​៤០៨​]​ ​ព្រោះហេតុនោះ​ ​បុគ្គល​គប្បី​ជា​អ្នកមាន​វាចា​ល្អិតល្អ​ ​ជា​អ្នកពោល​ពាក្យ​លៃ​តាម​ប្រាជ្ញា​ ​មិន​មានចិត្ត​រាយមាយ​ ​រមែង​សំដែង​នូវ​អត្ថ​ ​និង​ធម៌​ ​ភាសិត​របស់​បុគ្គល​នោះ​ ​ទើប​ឈ្មោះថា​ពីរោះ​។​

​ចប់​ ​សុជាតា​ជាតក​ ​ទី៩​។​


​ឧ​លូក​ជាតក​ ​ទី១០​


 [​៤០៩​]​ ​(​ក្អែក​ពោល​ថា​)​ ​ឮ​ថា​ពួក​ញាតិ​ទាំងអស់​ ​បាន​លើ​ក​កោសិយៈ​ ​(​មៀម​)​ ​ឲ្យ​ធ្វើជា​ធំ​ ​ប្រសិនបើ​ពួក​ញាតិ​អនុញ្ញាត​ ​ខ្ញុំ​សូម​និយាយ​នូវ​ពាក្យមួយម៉ាត់​។​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636867301535077216
ទៅកាន់ទំព័រ៖