ព្រះត្រៃបិដក ភាគ ៥៨
[៤១៦] សេចក្ដីក្សេមចាកយោគៈ រមែងចំរើនឡើង ព្រោះច្រឡូកច្រឡំដោយកល្យាណមិត្តណា បណ្ឌិតគប្បីធ្វើនូវការប្រព្រឹត្តិក្នុងកិច្ចទាំងពួងឲ្យស្មើនឹងខ្លួន។
[៤១៧] (ទេវតាពាល ពោលថា) នែខ្លា និងសីហៈ អ្នកទាំងឡាយ ចូរមក ចូរត្រឡប់ទៅកាន់ព្រៃធំវិញចុះ កុំឲ្យមហាជនកាប់ព្រៃរបស់យើង ព្រោះតែព្រៃមិនមានខ្លា កុំឲ្យខ្លា និងសីហៈជាសត្វមិនមានព្រៃឡើយ។
ចប់ ព្យគ្ឃជាតក ទី២។
កច្ឆបជាតក ទី៣
[៤១៨] (តាបសពោធិសត្វ ពោលថា )បុគ្គលណាហ្ន៎ ដើរមក ហាក់ដូចជាបុគ្គលអ្នកមានភត្តដួសស្រេចហើយ ឬដូចជាព្រាហ្មណ៍ មានលាភពេញដៃ អ្នកដើរទៅសូមក្នុងទីណា ឬអ្នកចូលទៅរកបុគ្គលណា ដែលមានសទ្ធា។
[៤១៩] (ពានរ ពោលថា) ខ្ញុំជាស្វាឥតប្រាជ្ញា បានប៉ះពាល់នូវវត្ថុទាំងឡាយដែលគេមិនគួរប៉ះពាល់ សូមលោកម្ចាស់ដោះខ្ញុំឲ្យរួច សូមសេចក្ដីចំរើនចូរមានដល់លោក ខ្ញុំនោះបានរួចហើយ នឹងទៅកាន់ភ្នំវិញ។
ID: 636867302552765424
ទៅកាន់ទំព័រ៖