ព្រះត្រៃបិដក ភាគ ៥៨

​រោម​ជាតក​ ​ទី៧​


 [​៤៣០​]​ ​(​តាបស​ ​ពោល​ថា​)​ ​ម្នាល​រោម​កៈ​ ​យើង​នៅក្នុង​គុហា​ភ្នំ​ ​ជាង​ ​៥០​ ​ឆ្នាំ​ ​ពួក​អណ្ឌជ​សត្វ​ ​(​សត្វ​កើតអំពី​ពង​ទាំងនេះ​ ​)​ ​មិន​មាន​សេចក្ដី​រង្កៀស​ ​ជា​សត្វ​មានចិត្ត​ស្លូតត្រង់​ ​រមែង​មកកាន់​កណ្ដាប់ដៃ​នៃ​យើង​ក្នុង​កាលមុន​។​
 [​៤៣១​]​ ​ម្នាល​សត្វ​មាន​អវយវៈ​ក្ងក់​ ​ឥឡូវនេះ​ ​ពួក​ទិ​ជ​សត្វ​ ​(​សត្វ​កើត​ពីរ​ដង​)​ ​ទាំងនោះ​ ​(​ឃើញ​)​ ​ហេតុអ្វីបានជា​មាន​សេចក្ដី​ខ្វល់ខ្វាយ​ ​(​គេច​ចេញ​អំពី​ញកភ្នំ​នេះ​)​ ​ទៅ​នៅ​ញកភ្នំ​ដទៃ​វិញ​ ​ក្រែង​ ​(​ពួក​បក្សី​ទាំងនេះ​)​ ​ទៅ​ឃ្លាត​យូរ​ ​បាន​ជា​មិន​ស្គាល់​យើង​ដូចជា​ក្នុង​កាលមុន​ ​ឬក៏​ពួក​បក្សី​ទាំងនេះ​ ​មិនមែន​ជាពួក​បក្សី​ទាំងនោះ​ទេ​។​
 [​៤៣២​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​ពួក​យើង​ស្គាល់​លោក​ ​មិនមែន​ច្រឡំ​ទេ​ ​លោក​ ​ក៏​គឺ​លោក​ហ្នឹង​ដដែល​ ​ពួក​យើង​ ​គឺ​សត្វ​ទាំងនោះ​ ​មិនមែន​ជា​សត្វ​ដទៃ​ទេ​ ​តែថា​ ​ចិត្ត​របស់​លោក​ ​ប្រទូស្ត​ចំពោះ​ពួក​ជន​នេះ​ ​ម្នាល​អាជីវក​ ​ព្រោះហេតុនោះ​ ​បាន​ជាពួក​យើង​តក់ស្លុត​នឹង​លោក​។​

​ចប់​ ​រោម​ជាតក​ ​ទី៧​។​

ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636867303977706926
ទៅកាន់ទំព័រ៖