ព្រះត្រៃបិដក ភាគ ៥៨

​មហិស​ជាតក​ ​ទី៨​


 [​៤៣៣​]​ ​(​រុក្ខទេវតា​ ​ពោល​ថា​)​ ​អ្នក​អាស្រ័យហេតុ​ដូចម្ដេច​ ​ទើប​អត់ទ្រាំ​នូវ​សេចក្ដី​លំបាក​នេះ​នឹង​ស្វា​មានចិត្ត​រហ័ស​ ​ជា​សត្វ​ប្រទូស្ត​ ​មិត្ត​ ​(​ដូចជា​បុគ្គល​អត់ទ្រាំ​នឹង​សេចក្ដី​លំបាក​)​ ​នឹង​ម្ចាស់​ដែល​ជា​អ្នកឲ្យ​សេចក្ដីប្រាថ្នា​ទាំងពួង​។​
​[​៤៣៤​]​ ​អ្នក​ចូរ​វ័ធ​ស្វា​នេះ​ដោយ​ស្នែង​ ​ចូរ​ជាន់​កំទេច​ដោយ​ជើង​ចុះ​ ​ប្រសិនបើ​មិន​មាន​អ្នក​កំចាត់​បង់​ទេ​ ​ពួក​ពាល​នឹង​គប្បី​រឹងរឹត​បៀតបៀន​ឡើង​។​
​[​៤៣៥​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​ស្វា​នេះ​ ​កាល​មើលងាយ​ខ្ញុំ​បាន​ ​គង់​នឹង​ធ្វើ​ ​(​អនាចារ​)​ ​យ៉ាងនេះ​ ​នឹង​ក្របី​ដទៃទៀត​ ​ក្របី​ទាំងនោះ​ ​នឹង​សម្លាប់​វា​ក្នុង​ទីនោះ​ ​ការ​រួច​ ​(​ចាក​សេចក្ដី​លំបាក​)​ ​នោះ​ ​នឹង​មានដល់​ខ្ញុំ​។​

​ចប់​ ​មហិស​ជាតក​ ​ទី៨​។​


ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636867304258943012
ទៅកាន់ទំព័រ៖