ព្រះត្រៃបិដក ភាគ ៥៨
សិរីជាតក ទី៤
[៤៥១] (ព្រះសាស្ដា ត្រាស់ថា) ពួកបុគ្គលឥតបុណ្យ ខ្វល់ខ្វាយប្រមូលទ្រព្យណាដ៏ច្រើន ចំណែកខាងបុគ្គលអ្នកមានបុណ្យ ទោះមានសិល្បៈក្ដី មិនមានសិល្បៈក្ដី ក៏រមែងបានបរិភោគនូវទ្រព្យទាំងនោះ។
[៤៥២] ភោគៈទាំងឡាយច្រើន រមែងកន្លងនូវពួកបុគ្គលឥតបុណ្យ កើតឡើងសម្រាប់បុគ្គលអ្នកមានបុណ្យធ្វើហើយ ក្នុងទីទាំងពួង សូម្បីក្នុងទីមិនមែនជាកន្លែងសម្រាប់កើត។
[៤៥៣] មាន់ឈ្មោលក្ដី កែវមណីក្ដី ឈើច្រត់ក្ដី នាងបុញ្ញលក្ខណាទេវី ជាប្រពន្ធ (របស់សេដ្ឋី) ក្ដី រមែងកើតឡើងដល់អនាថបណ្ឌិតសេដ្ឋី អ្នកមិនមានបាប ជាអ្នកមានបុណ្យធ្វើហើយ។
ចប់ សិរីជាតក ទី៤។
មណិសូករជាតក ទី៥
[៤៥៤] (ពួកជ្រូក ពោលថា) យើងខ្ញុំប្រមាណ ៣០ នាក់ នៅក្នុងមណិគុហា អស់ប្រាំពីរឆ្នាំ យើងខ្ញុំប្រឹក្សាគ្នាថា យើងខ្ញុំកំចាត់បង់នូវពន្លឺនៃកែវមណីដូច្នេះ។
ID: 636867306368923696
ទៅកាន់ទំព័រ៖