ព្រះត្រៃបិដក ភាគ ៥៨

​តិ​ត្តិ​រ​ជាតក​ ​ទី៧​


 [​៣៧​]​ ​(​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ថា​)​ ​ពួក​ជន​ណា​ ​ជា​អ្នក​ឈ្លាស​ក្នុង​ធម៌​ ​ប្រព្រឹត្ត​កោតក្រែង​ចំពោះ​បុគ្គល​ដែល​ចំរើន​ហើយ​ ​ពួក​ជន​នោះ​ ​អ្នកផង​គប្បី​សរសើរ​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​សម្ប​រលោក​ ​គឺ​សុគតិ​ ​ក៏​កើត​ ​(​ដល់​ពួក​ជន​នោះ​)​ ​ផង​។​

​ចប់​ ​តិ​ត្តិ​រ​ជាតក​ ​ទី៧​។​


​ពក​ជាតក​ ​ទី៨​


 [​៣៨​]​ ​(​រុក្ខទេវតា​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​មា​នបា្រ​ជ្ញា​ជា​គ្រឿង​បញ្ឆោត​ ​រមែង​មិនដល់​សេចក្តី​សុខ​ ​អស់​កាល​ជានិច្ច​ ​ព្រោះ​បញ្ញា​ជា​គ្រឿង​បញ្ឆោត​ឡើយ​ ​បុគ្គល​មា​នបា្រ​ជ្ញា​ជា​គ្រឿង​បញ្ឆោត​ ​(​នោះ​)​ ​រមែង​បាន​ ​(​នូវ​លទ្ធផល​អាក្រក់​)​ ​ដូច​សត្វ​កុក​ ​(​បាន​នូវ​ការ​ដាច់​ក​)​ ​អំពី​ក្តាម​។​

​ចប់​ ​ពក​ជាតក​ ​ទី៨​។​


​នន្ទ​ជាតក​ ​ទី៩​


 [​៣៩​]​ ​(​កុដុម្ពិក​ពោធិសត្វ​ ​ពោល​ថា​)​ ​យើង​សំគាល់​ថា​ ​គំនរ​មាស​ ​និង​កម្រង​មាស​ ​មាន​ក្នុង​ទី​ដែល​ខ្ញុំប្រុស​ឈ្មោះ​នន្ទ​កៈ​ ​ជា​កូន​របស់ខ្ញុំ​ស្រី​ ​ឈ្មោះ​អា​មា​ ​ឈរ​ពោល​នូវ​ពាក្យ​អាក្រក់​នោះ​។​

​ចប់​ ​នន្ទ​ជាតក​ ​ទី៩​។​

ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636867206582186221
ទៅកាន់ទំព័រ៖