ព្រះត្រៃបិដក ភាគ ៥៨

​នានា​ឆន្ទ​ជាតក​ ​ទី៩​


 [​៤៦៦​]​ ​(​ព្រាហ្មណ៍​បុរោហិត​ ​ពោល​ថា​)​ ​បពិត្រមហារាជ​ ​យើងខ្ញុំ​ទាំងឡាយ​ ​មាន​ចំណង់​ផ្សេង​ ​ៗ​ ​គ្នា​ ​នៅក្នុង​ផ្ទះ​ជាមួយគ្នា​ ​ចំណែកខ្ញុំ​ព្រះអង្គ​ចង់បាន​ស្រុកសួយ​ ​នាង​ព្រាហ្មណី​ជា​ប្រពន្ធ​ ​ចង់បាន​គោ​ ​១០០​។​
 [​៤៦៧​]​ ​កូនប្រុស​ ​(​របស់ខ្ញុំ​ព្រះអង្គ​)​ ​ចង់បាន​រថ​ទឹម​ដោយ​សេះ​អាជានេយ្យ​ ​នាងកញ្ញា​ ​(​កូនប្រសា​ស្រី​)​ ​ចង់បាន​កុណ្ឌល​កែវមណី​ ​ចំណែកខាង​នាង​បុណ្ណ​កា​ទាសី​ថោកទាប​ ​ចង់បាន​ត្បាល់​ ​(​មួយអន្លើដោយ​ចង្អេរ​ ​និង​អង្រែ​)​។​
 ​[​៤៦៨​]​ ​(​ព្រះរាជា​ ​ត្រាស់​ថា​)​ ​អ្នក​ទាំងឡាយ​ ​ចូរ​ឲ្យ​ស្រុកសួយ​ដល់​ព្រាហ្មណ៍​ ​ចូរ​ឲ្យ​គោ​ ​១០០​ ​ដល់​នាង​ព្រាហ្មណី​ ​ចូរ​ឲ្យ​រថ​ទឹម​ដោយ​សេះ​អាជានេយ្យ​ដល់​បុត្ត​ ​(​របស់​ព្រាហ្មណ៍​)​ ​ចូរ​ឲ្យ​កុណ្ឌល​កែវមណី​ដល់​នាងកញ្ញា​ ​មួយទៀត​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចាត់ចែង​រក​ត្បាល់​ ​(​ព្រមទាំង​ចង្អេរ​ ​និង​អង្រែ​)​ ​ឲ្យ​នាង​បុណ្ណ​កា​ទាសី​ថោកទាប​នោះ​ផង​។​

​ចប់​ ​នានា​ឆន្ទ​ជាតក​ ​ទី៩​។​

ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636867307757103095
ទៅកាន់ទំព័រ៖