ព្រះត្រៃបិដក ភាគ ៥៨

​សីល​វី​មំស​ជាតក​ ​ទី១០​


 [​៤៦៩​]​ ​(​ព្រាហ្មណ៍​ពោធិសត្វ​ ​ពោល​ថា​)​ ​ឮថា​ ​សីល​ ​ជា​គុណជាត​ល្អ​ ​សីល​ ​ជា​គុណជាត​ប្រសើរ​បំផុត​ក្នុង​លោក​ ​អ្នក​ចូរ​មើលចុះ​ ​ពស់មានពិស​ដ៏​ពន្លឹក​ ​មិន​បៀតបៀន​ ​(​ហ្ម​ពស់​)​ ​ដោយ​យល់ថា​ ​អ្នកមានសីល​។​
 [​៤៧០​]​ ​បុគ្គល​ប្រព្រឹត្ត​ស្មើ​តាម​ការប្រព្រឹត្តិ​របស់​ព្រះ​អរិយៈ​ ​ទើប​បណ្ឌិត​ហៅថា​ ​អ្នកមានសីល​ ​ដោយ​សីល​ណា​ ​យើង​នឹង​សមាទាន​នូវ​សីល​នោះ​ ​ដែល​បណ្ឌិត​យល់ព្រម​ហើយ​ថា​ ​សីល​នេះ​ជា​របស់​ក្សេម​ ​(​ចាក​ភ័យ​)​ ​ក្នុង​លោក​។​
 [​៤៧១​]​ ​ម្យ៉ាងទៀត​ ​បុគ្គល​អ្នកមានសីល​ជាទីស្រឡាញ់​នៃ​ពួក​ញាតិ​ផង​ ​រមែង​រុងរឿង​ក្នុង​ពួក​មិត្រ​ផង​ ​លុះ​បែ​ក​ឆ្លា​យ​រាងកាយ​ ​ក៏​ទៅ​កើត​ក្នុង​សុគតិភព​។​

​ចប់​ ​សីល​វី​មំស​ជាតក​ ​ទី១០​។​
​ចប់​ ​អព្ភន្តរ​វគ្គ​ ​ទី៤​។​

ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636867308075251292
ទៅកាន់ទំព័រ៖