ព្រះត្រៃបិដក ភាគ ៥៨

 ​[​៤៨០​]​ ​យើង​គួរ​តិះដៀល​នូវ​កាយ​ស្អុយ​នេះ​ ​ជា​របស់​ឈឺ​ជានិច្ច​ ​គួរ​ខ្ពើមរអើម​ ​មិន​ស្អាត​ ​មាន​ព្យាធិ​ជា​ធម្មតា​ ​ដែល​ពួក​សត្វ​ប្រមាទ​ ​ជ្រប់​ជាប់​ ​ញុំាង​ផ្លូវ​នៃ​សុគតិភព​ ​ឲ្យ​វិនាស​សាបសូន្យ​។​

​ចប់​ ​កាយ​និ​ព្វិ​ន្ទ​ជាតក​ ​ទី៣​។​


​ជម្ពូ​ខាទ​កជា​ត​ក​ ​ទី៤​


 [​៤៨១​]​ ​(​ចចក​ ​ពោល​ថា​)​ ​អ្នកណា​នេះ​ ​មាន​សំឡេង​ក្រ​លួច​ ​ពីរោះ​ឧត្តម​ជាង​ពួក​សត្វ​ ​ដែល​មាន​សំឡេង​ ​ទំ​លើ​មែក​ព្រីង​ ​ហើយ​យំ​ពីរោះ​ ​ដូចជា​សំឡេង​នៃ​កូន​ក្ងោក​។​
 [​៤៨២​]​ ​(​ក្អែក​ ​ពោល​ថា​)​ ​កុលបុត្ត​ចេះ​សរសើរ​កុលបុត្ត​ ​(​ដូចគ្នា​)​ ​ម្នាល​សំឡាញ់​ ​មាន​សម្បុរ​ដូចជា​សម្បុរ​នៃ​កូន​ខ្លា​ ​ខ្ញុំ​សូម​ជូន​ ​(​ផ្លែ​ព្រីង​)​ ​ដល់​អ្នក​ ​ចូរ​អ្នក​ពិសា​ចុះ​។​
 [​៤៨៣​]​ ​(​រុក្ខទេវតា​ ​ពោល​ថា​)​ ​យូរណាស់​ហើយ​ ​យើង​ទើបតែ​ឃើញ​នូវ​ក្អែក​ជា​សត្វ​ស៊ី​នូវ​កំ​អួត​ផង​ ​នូវ​ចចក​ជា​សត្វ​ស៊ី​នូវ​សាកសព​ផង​ ​ជា​សត្វ​ពោល​ពាក្យ​កុហក​ ​មក​ចួប​គ្នា​ ​ហើយ​សរសើរ​គ្នា​ទៅវិញទៅមក​។​

​ចប់​ ​ជម្ពូ​ខាទ​កជា​ត​ក​ ​ទី៤​។​

ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636867309412637786
ទៅកាន់ទំព័រ៖