ព្រះត្រៃបិដក ភាគ ៥៨

​អន្ត​ជាតក​ ​ទី៥​


 [​៤៨៤​]​ ​(​ក្អែក​ ​ពោល​ថា​)​ ​ក​របស់​អ្នក​ ​ដូចជា​ក​នៃ​គោ​ឧសភៈ​ ​ការ​មិត​ពត់​របស់​អ្នក​ ​ដូចជា​ការ​មិន​ពត់​នៃ​សត្វ​សីហៈ​ ​បពិត្រ​មិគរាជ​ ​ខ្ញុំ​សូម​ថ្វាយបង្គំ​អ្នក​ ​ធ្វើ​ម្ដេច​យើង​នឹង​បាន​នូវ​សាច់​តិចតួច​។​
 [​៤៨៥​]​ ​(​ចចក​ ​ពោល​ថា​)​ ​កុលបុត្រ​ចេះ​សរសើរ​នូវ​កុលបុត្រ​ដូចគ្នា​ ​ម្នាល​ក្អែក​មាន​ផ្នួតក​ដូចជា​ក្ងោក​ ​អ្នក​ចូរ​ចុះ​អំពី​ដើមល្ហុង​នេះ​មក​។​
 [​៤៨៦​]​ ​(​រុក្ខទេវតា​ ​ពោល​ថា​)​ ​ចចក​ជា​សត្វ​ថោកទាប​ជាង​ម្រឹគ​ទាំងឡាយ​ ​ឯ​ក្អែក​ជា​សត្វ​ថោកទាប​ ​ជាង​បក្សី​ទាំងឡាយ​ដែរ​ ​ដើមល្ហុង​ជា​ឈើ​ថោកទាប​ជាងឈើ​ទាំងឡាយ​ ​ពួក​ថោកទាប​ទាំង​ ​៣​ ​មក​ជួបប្រទះ​គ្នា​។​ ​

​ចប់​ ​អន្ត​ជាតក​ ​ទី៥​។​


​សមុទ្ទជាត​ក​ ​ទី៦​


 [​៤៨៧​]​ ​(​សមុទ្ទ​ទេវតា​ ​ពោល​ថា​)​ ​អ្នកណា​នេះ​ហ្ន៎​ ​ស្ទុះ​ទៅមក​ ​ដោយ​ជុំវិញ​ ​ក្នុង​សមុទ្រ​មាន​ទឹកប្រៃ​ ​ហាមឃាត់​នូវ​ពួក​ត្រី​ ​និង​ពួក​មករ​ ​លំបាក​ក្នុង​រលក​ទឹក​។​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636867309768628148
ទៅកាន់ទំព័រ៖