ព្រះត្រៃបិដក ភាគ ៥៨

 ​[​៤៨៨​]​ ​(​ក្អែក​សមុទ្រ​ ​ពោល​ថា​)​ ​ខ្ញុំ​ជា​សត្វស្លាប​ ​ជា​សត្វ​ផឹកទឹក​មិន​មាន​ទីបំផុត​ ​ល្បីល្បាញ​ទៅ​គ្រប់ទិស​ ​ថា​ជា​សត្វ​មិន​ចេះ​ឆ្អែត​ ​ប្រាថ្នា​ដើម្បី​ផឹក​នូវ​ទឹកសមុទ្រ​ ​គឺ​សាគរ​ ​ដែល​ជា​ម្ចាស់​នៃ​ទន្លេ​។​
 ​[​៤៨៩​]​ ​(​សមុទ្ទ​ទេវតា​ ​ពោល​ថា​)​ ​សមុទ្ទ​ធំ​នោះ​ ​ជួនកាល​ ​ក៏​នាច​ទៅ​ ​ជួនកាល​ក៏​ជោរ​ឡើង​ ​ទីបំផុត​នៃ​ទឹក​សមុទ្ទ​នោះ​ដែល​សកលលោក​ផឹក​ហើយ​ ​មិន​ប្រាកដ​ទេ​ ​ឮ​ថា​សាគរ​ ​អ្នកណាមួយ​ ​ក៏​មិន​អាច​ផឹកទឹក​ឲ្យអស់​បាន​ឡើយ​។​

​ចប់​ ​សមុទ្ទជាត​ក​ ​ទី៦​។​


​កាម​វិលាប​ជាតក​ ​ទី៧​


 [​៤៩០​]​ ​(​បុរស​ម្នាក់​ ​ពោល​ថា​)​ ​ម្នាល​សត្វស្លាប​ ​អ្នក​ទៅ​ក្នុង​ទី​ខ្ពស់​ ​ទៅ​ដោយ​ស្លាប​បាន​ ​ទៅតាម​អាកាស​បាន​ ​សូមអ្នក​ប្រាប់​ ​(​ប្រពន្ធ​ខ្ញុំ​)​ ​ដែល​មាន​ភ្លៅ​ស្រលួត​ដូចដើម​ចេក​ ​ប្រពន្ធ​របស់ខ្ញុំ​នោះ​ ​នឹង​រលឹក​ខ្ញុំ​អស់​កាលយូរ​។​
 [​៤៩១​]​ ​ប្រពន្ធ​ខ្ញុំ​នោះ​ ​មិនដឹង​នូវ​ដាវ​ ​និង​លំពែង​នេះឯង​ ​ដែលគេ​ដោត​ចុះ​ហើយ​ ​វា​ជា​ស្រីឆ្នាស​ ​តែង​ធ្វើ​នូវ​សេចក្ដី​ក្រោធ​ ​ការ​ក្រោធ​របស់​វា​នោះ​ ​រមែង​ក្ដៅក្រហាយ​ដល់​ខ្ញុំ​ ​(​ឯ​ដាវ​ ​និង​លំពែង​ដែលគេ​ដោត​)​ ​ក្នុង​ទីនេះ​ ​មិនមែន​ក្ដៅក្រហាយ​ដល់​ខ្ញុំ​ទេ​។​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636867310125188542
ទៅកាន់ទំព័រ៖