ព្រះត្រៃបិដក ភាគ ៥៨
[៤៩២] ច្បូកដូចជាផ្កាឧប្បល និងក្រោះនោះ ចិញ្ចៀនមាស សំពត់មានសាច់ដ៏ទន់ ដែលជននាំមកអំពីដែនកាសី ខ្ញុំដាក់លើក្បាលដំណេក (ប្រពន្ធខ្ញុំ) ជាស្រីត្រូវការនឹងទ្រព្យ ចូរយកចិញ្ចឹមជីវិតឲ្យស្កប់ស្កល់ចុះ។
ចប់ កាមវិលាបជាតក ទី៧។
ឧទុម្ពរជាតក ទី៨
[៤៩៣] (ស្វាធំ ពោលថា) ពួកដើមល្វាផង ដើមជ្រៃផង ដើមខ្វិតផង ទាំងនេះឯង សុទ្ធតែមានផ្លែទុំ អ្នកចូរមក ហើយចេញទៅបរិភោគ (នូវផ្លែឈើទាំងនោះ) អ្នកស្លាប់ដោយសេចក្ដីឃ្លានដូចម្ដេចកើត។
[៤៩៤] (ស្វាតូច ពោលថា) បុគ្គលណា គោរពកោតក្រែងចាស់ព្រឹទ្ធាចារ្យ បុគ្គលនោះ បានឈ្មោះថា ឆ្អែតស្កប់ស្កល់ហើយយ៉ាងនេះ ដូចជាក្នុងថ្ងៃនេះ ខ្ញុំបានបរិភោគផ្លែឈើទុំឆ្អែតស្កប់ស្កល់ហើយ។
[៤៩៥] (ស្វាធំ ពោលថា) ស្វាដែលកើតក្នុងព្រៃ គប្បីបញ្ឆោតនូវស្វាដែលកើតក្នុងព្រៃដូចគ្នា ព្រោះហេតុណា ហេតុនោះ ស្វាដែលនៅក្មេង (ដូចជាអ្នក) មិនគប្បីជឿបានទេ ស្វាចាស់គ្រាំគ្រា (ដូចយើង) ក៏មិនគប្បីជឿបានដែរ។
ចប់ ឧទុម្ភរជាតក ទី៨។
ID: 636867310541272340
ទៅកាន់ទំព័រ៖