ព្រះត្រៃបិដក ភាគ ៥៨

​ពក​ជាតក​ ​ទី១០​


 [​៤៩៩​]​ ​(​ព្រះ​សុគត​ ​ទ្រង់​ត្រាស់​ថា​)​ ​កុក​កាល​រស់នៅ​ ​មានសាច់​ ​និង​ឈាម​ជា​ភោជន​ ​ព្រោះ​សម្លាប់​តែ​សត្វ​ដទៃ​ ​(​ហើយ​អួត​ថា​)​ ​សមាទាន​នូវ​វត្ត​ ​រក្សា​ឧបោសថ​។​
 [​៥០០​]​ ​សក្កទេវរាជ​ ​បានដឹង​ច្បាស់​នូវ​វត្ត​របស់​កុក​នោះ​ ​ហើយ​ចូល​មក​ដោយ​ ​(​ក្លែងខ្លួន​)​ ​ជា​រូប​ពពែ​ ​កុក​មានត​បៈ​ទៅ​ប្រាស​ហើយ​ ​ជា​សត្វ​ផឹក​នូវ​ឈាម​ ​(​នៃ​សត្វ​ដទៃ​)​ ​បាន​ស្ទុះ​ចូល​ទៅ​ ​(​ដើម្បី​ចឹក​ពពែ​ស៊ី​)​ ​ហើយក៏​ទំ​លាយ​បង់​នូវ​តបៈ​ ​ដែល​ខ្លួន​សមាទាន​ហើយ​។​
 [​៥០១​]​ ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​កំ​ឡាំ​ថយ​ ​ក្នុង​ការ​សមាទាន​ ​ឈ្មោះថា​ ​ធ្វើខ្លួន​ឲ្យ​រហ័ស​ ​ដូចជា​កុក​ ​(​ដែល​ទំ​លាយ​នូវ​តបៈ​របស់​ខ្លួន​)​ ​ព្រោះហេតុតែ​ពពែ​ ​ក៏​យ៉ាងនោះ​ឯង​។​

​ចប់​ ​ពក​ជាតក​ ​ទី១០​។​
​ចប់​ ​កុម្ភ​វគ្គ​ ​ទី៥​។​

ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636867311211470674
ទៅកាន់ទំព័រ៖