ព្រះត្រៃបិដក ភាគ ៥៨

​ទទ្ទរ​ជាតក​ ​ទី៤​


 ​[​៥១៤​]​ ​(​នាគ​ឈ្មោះ​ចុល្ល​ទទ្ទ​រៈ​ ​ពោល​ថា​)​ ​បពិត្រ​មហា​ទទ្ទ​រៈ​ ​ពាក្យ​អាក្រក់​ទាំងឡាយ​នេះ​ ​ក្នុង​មនុស្សលោក​ ​ធ្វើ​ខ្ញុំ​ឲ្យ​ក្ដៅក្រហាយ​ ​ឯ​ពួកក្មេង​ទាំងឡាយ​នេះ​ ​មិន​មានពិស​សោះ​ ​ប៉ុន្តែ​ហ៊ាន​ជេរ​ខ្ញុំ​ដែល​មានពិស​ ​ថា​ជា​អ្នក​ស៊ី​កង្កែប​ផង​ ​នៅក្នុង​ទឹក​ផង​។​
 [​៥១៥​]​ ​(​នាគ​ឈ្មោះ​មហា​ទទ្ទ​រៈ​ ​និយាយ​តប​ទៅវិញ​ថា​)​ ​បុគ្គល​ដែលគេ​បំបរបង់​ចេញ​ចាក​ដែន​របស់​ខ្លួន​ហើយ​ ​ទៅកាន់​ជនបទ​ឯទៀត​ ​ត្រូវ​ធ្វើ​ជង្រុក​ឲ្យ​ធំ​ ​ដើម្បី​ដាក់​នូវ​ពាក្យ​អាក្រក់​ទាំងឡាយ​ចុះ​។​
 [​៥១៦​]​ ​ពួក​ជន​មិនដឹង​នូវ​បុរស​ដោយ​ជាតិ​ ​ឬ​ដោយ​វិន័យ​ ​គឺ​គុណសម្បត្តិ​ក្នុង​ទីណា​ ​បុគ្គល​កាល​នៅក្នុង​សំណាក់​នៃ​ពួក​ជន​ដែល​ខ្លួន​មិន​ស្គាល់​ ​មិន​ត្រូវ​ធ្វើ​សេចក្ដី​ប្រកាន់​ក្នុង​ទីនោះ​ឡើយ​។​
 [​៥១៧​]​ ​បុគ្គល​ប្រកបដោយ​ប្រាជ្ញា​ ​(​សូម្បី​មាន​អានុភាព​)​ ​ស្មើដោយ​ភ្លើង​ ​កាល​នៅក្នុង​ប្រទេស​ដទៃ​ ​ត្រូវតែ​អត់សង្កត់​ពាក្យ​ ​ទោះបី​មនុស្សជា​ខ្ញុំគេ​ ​គម្រាម​ក៏ដោយ​។​

​ចប់​ ​ទទ្ទរ​ជាតក​ ​ទី៤​។​

ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636867313108319167
ទៅកាន់ទំព័រ៖