ព្រះត្រៃបិដក ភាគ ៥៨

​ប​លាស​ជាតក​ ​ទី៧​


 [​៥២៦​]​ ​(​រុក្ខទេវតា​ពោធិសត្វ​ ​ពោល​ថា​ ​)​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នកដឹង​ថា​ដើម​ចារ​នេះ​ ​ជា​ឈើ​ឥត​ចេតនា​ ​ឥត​ចេះ​ស្ដាប់​ ​ឥត​ដឹង​អ្វី​ទេ​ ​ជា​អ្នក​ប្រារព្ធ​ព្យាយាម​ ​មិន​ប្រហែសធ្វេស​ជានិច្ច​ ​ហេតុអ្វី​ ​ក៏​សួររក​ការ​ដេក​ជា​សុខ​ ​(​របស់​ដើមឈើ​)​។​
 [​៥២៧​]​ ​(​ព្រាហ្មណ៍​ ​ពោល​ថា​)​ ​ដើមឈើ​ ​ប្រាកដ​ក្នុង​ទី​ដ៏​ឆ្ងាយ​ផង​ ​ធំ​ផង​ ​ដុះ​នៅក្នុង​ទី​ ​(​ទួល​)​ ​មាន​សភាព​ជាទី​នៅ​របស់​ភូត​ ​ហេតុ​នោះ​ ​បាន​ជា​ខ្ញុំ​ថ្វាយបង្គំ​ដើម​ចារ​នេះ​ ​ពួកភូត​ណា​ ​នៅ​អាស្រ័យ​លើ​ដើមឈើ​នេះ​ ​(​ខ្ញុំ​ថ្វាយបង្គំ​)​ ​ពួកភូត​នោះ​ ​ព្រោះហេតុតែ​ទ្រព្យ​។​
 [​៥២៨​]​ ​(​រុក្ខទេវតា​ ​ពោល​ថា​)​ ​ម្នាល​ព្រាហ្មណ៍​ ​ខ្ញុំ​នោះ​ឯង​ ​កាល​សម្លឹងឃើញ​នូវ​ការ​ដឹងគុណ​ ​ដែល​អ្នកធ្វើ​ហើយ​ ​ខ្ញុំ​នឹង​ធ្វើ​នូវ​ការ​តបគុណ​ដល់​អ្នក​ ​តាម​សមគួរ​ដល់​អានុភាព​ ​ការដែល​អ្នក​មក​ខ្វល់ខ្វាយ​ ​ក្នុង​សំណាក់​សប្បុរស​ ​និង​ជា​របស់​សោះសូន្យ​ដូចម្ដេច​កើត​។​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636867314172540037
ទៅកាន់ទំព័រ៖