ព្រះត្រៃបិដក ភាគ ៥៨

 ​[​៥២៩​]​ ​ដើម​លៀប​ណា​ ​ដុះ​នៅ​ខាងមុខ​ដើម​ទន្លាប់​ ​យ័ញ្ញ​ដែលគេ​ធ្វើ​ហើយ​ក្នុង​កាលមុន​ច្រើន​ ​ជា​កំណប់​ដែលគេ​កប់​ព័ទ្ធជុំវិញ​ក្បែរ​គល់​លៀប​នោះ​ឯង​ ​ជា​កំណប់​មិន​មាន​អ្នកទទួល​ ​អ្នក​ចូរ​ទៅ​គាស់​យក​កំណប់ទ្រព្យ​នោះ​ចុះ​។​

​ចប់​ ​ប​លាស​ជាតក​ ​ទី៧​។​


​ជវ​សកុណ​ជាតក​ ​ទី៨​


 [​៥៣០​]​ ​(​សត្វ​សសេះ​ ​ពោល​ថា​)​ ​កម្លាំង​ណា​របស់​យើង​ ​មាន​ហើយ​ ​យើង​ធ្វើ​កិច្ច​ដល់​អ្នក​តាម​កម្លាំង​នោះ​ ​បពិត្រ​មិគរាជ​ ​ខ្ញុំ​សូម​ក្រាប​ថ្វាយបង្គំ​អ្នក​ ​យើង​ត្រូវ​បាន​សាច់​បន្តិចបន្តួច​ខ្លះ​។​
 [​៥៣១​]​ ​(​រាជសីហ៍​ ​ឆ្លើយតប​ថា​)​ ​អ្នកឯង​ចូរ​ទៅតាម​ចន្លោះ​នៃ​ធ្មេញ​របស់ខ្ញុំ​ ​ដែល​ជា​អ្នក​ស៊ី​ ​(​សាច់​)​ ​និង​ឈាម​ ​ធ្វើ​នូវ​អំពើអាក្រក់​ទាំងឡាយ​ជានិច្ច​ ​រស់នៅ​ដោយ​សាច់​ណា​ ​សាច់​នោះ​មាន​ច្រើន​។​
 [​៥៣២​]​ ​(​សសេះ​ឆ្លើយតប​ថា​)​ ​សេចក្ដី​ដឹងគុណ​ដែលគេ​ធ្វើ​ហើយ​ ​មិន​មាន​ក្នុង​បុគ្គល​ណា​ ​ការសេពគប់​នឹង​បុគ្គល​អ្នក​មិនដឹង​គុណ​ដែលគេ​ធ្វើ​ហើយ​ ​មិន​ធ្វើ​ ​(​គុណ​នឹង​អ្នកណា​)​ ​មិន​តបស្នងសងគុណ​ ​ដល់​អ្នក​ដែល​ធ្វើគុណ​ហើយ​ដល់​ខ្លួន​នោះ​ ​ជា​ការ​ឥតប្រយោជន៍​។​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636867314570222783
ទៅកាន់ទំព័រ៖