ព្រះត្រៃបិដក ភាគ ៥៨

​បុ​ចិ​មន្ទ​វគ្គ​ ​ទី២​
​បុ​ចិ​មន្ទ​ជាតក​ ​ទី១​


 [​៥៤២​]​ ​(​និម្ពរុ​ក្ខ​ទេវតា​ ​ពោល​ថា​)​ ​ម្នាល​ចោរ​ ​អ្នក​ចូរ​ក្រោក​ឡើង​ ​អ្នក​ដេក​ធ្វើអ្វី​ ​ប្រយោជន៍អ្វី​ដោយ​ការ​ដេកលក់​របស់​អ្នក​ ​កុំ​ឲ្យ​រាជបុរស​ទាំងឡាយ​ ​ចាប់​អ្នក​ដែល​ធ្វើ​កម្ម​អាក្រក់​ក្នុង​ស្រុក​ឡើយ​។​
 [​៥៤៣​]​ ​(​អស្សត្ថ​ទេវតា​ ​និយាយ​ថា​)​ ​រាជបុរស​ទាំងឡាយ​នឹង​ចាប់​តែ​ចោរ​ដែល​ធ្វើ​កម្ម​អាក្រក់​ក្នុង​ស្រុក​ទេតើ​ ​ប្រយោជន៍អ្វី​ដល់​បុ​ចិ​មន្ទ​ទេវតា​ ​ដែល​ឋិតនៅ​ក្នុង​ព្រៃ​នោះ​។​
 [​៥៤៤​]​ ​(​បុ​ចិ​មន្ទ​ទេវតា​ ​ពោល​ថា​)​ ​ម្នាល​អស្សត្ថ​ទេវតា​ ​អ្នក​មិនដឹង​នូវ​ទោស​នៃ​ខ្ញុំ​ផង​ ​នៃ​ចោរ​ផង​ ​ពួក​រាជបុរស​ចាប់បាន​ចោរ​ ​អ្នកធ្វើ​អំពើអាក្រក់​ក្នុង​ស្រុក​ ​ហើយ​ដោត​ចោរ​នោះ​ដោយ​មែក​ស្ដៅ​ស្រួច​ ​ខ្ញុំ​រង្កៀសចិត្ត​ក្នុង​ហេតុ​នោះ​។​
 [​៥៤៥​]​ ​(​អស្សត្ថ​ទេវតា​ ​ពោល​ថា​)​ ​អ្នកប្រាជ្ញ​គប្បី​រក្សា​នូវ​ហេតុ​ដែល​គួរ​រង្កៀស​ ​គប្បី​រក្សា​នូវ​ភ័យ​ដែល​មិនទាន់​មកដល់​ ​អ្នកប្រាជ្ញ​តែង​សំឡឹង​មើល​នូវ​លោក​ទាំងពីរ​ ​ព្រោះ​អនាគត​ភ័យ​។​

​ចប់​ ​បុ​ចិ​មន្ទ​ជាតក​ ​ទី១​។​

ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636867316044367099
ទៅកាន់ទំព័រ៖