ព្រះត្រៃបិដក ភាគ ៥៨

​កស្សប​មន្ទិ​យ​ជាតក​ ​ទី២​


 [​៥៤៦​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​បពិត្រ​កស្សប​ជា​បិតា​ ​បើ​ក្មេង​តូច​ជេរ​ ​ឬ​វាយ​ ​ព្រោះ​វា​ជា​ក្មេង​ ​បណ្ឌិត​អ្នកមាន​ប្រាជ្ញា​ ​តែង​អត់សង្កត់​នូវ​កំហុស​ទាំងអស់​នោះ​។​
 ​[​៥៤៧​]​ ​ប្រសិនបើ​សប្បុរស​ទាំងឡាយ​ ​ទាស់ទែងគ្នា​ ​សប្បុរស​រមែង​ត​បាន​វិញ​យ៉ាង​ឆាប់​ ​ឯ​ក្មេងពាល​ទាំង​ឡយ​ ​រមែង​បែកគ្នា​ដូច​បាត្រដី​ ​ក្មេងពាល​ទាំងនោះ​ ​មិនដល់​នូវ​ការ​ស្ងប់​រម្ងាប់​ឡើយ​។​
 [​៥៤៨​]​ ​ជន​ណា​ដឹង​នូវ​ទោស​ ​ដែល​ខ្លួន​ធ្វើឲ្យ​កន្លង​ហួសទៅហើយ​ផង​ ​ជន​ណា​ដឹង​នូវ​ការសំដែង​នូវ​ទោស​ផង​ ​ជន​ទាំងពីរ​ពួក​នោះ​ ​(​បើទុកជា​បែកគ្នា​ហើយ​)​ ​ច្រើន​រួបរួម​គ្នា​វិញ​បាន​ ​ការ​ត​មិត្ត​របស់​ជន​ទាំងពីរ​ពួក​នោះ​ ​មិន​រលុបរលាយ​ឡើយ​។​
 [​៥៤៩​]​ ​ជន​ណា​ ​គួរ​ត​នូវ​មិត្តភាព​របស់​ពួក​ជន​ដទៃ​ដែល​ទោស​គ្រប​សង្កត់​ហើយ​ ​ដោយខ្លួនឯង​បាន​ ​ជន​នោះ​ជា​មនុស្ស​ខ្ពង់ខ្ពស់​លើសលុប​ ​ជា​មនុស្ស​នាំទៅ​នូវ​ភារៈ​បាន​ ​ជា​មនុស្ស​ទ្រទ្រង់នូវ​ធុរៈ​បាន​។​

​ចប់​ ​កស្សប​មន្ទិ​យ​ជាតក​ ​ទី២​។​

ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636867316412778171
ទៅកាន់ទំព័រ៖