ព្រះត្រៃបិដក ភាគ ៥៨

​វេឡុ​កជា​ត​ក​ ​ទី៣​


 ​[​៤៣​]​ ​(​ឥសី​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​កាល​លោកអ្នក​ប្រាថ្នា​សេចក្តី​ចំរើន​ ​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ទូន្មាន​ ​មិន​ធ្វើតាម​ពាក្យ​ប្រៀនប្រដៅ​ ​បុគ្គល​នោះ​ ​រមែង​ដេក​ស្លាប់​ ​ដូច​ឥសី​ជា​បិតា​នៃ​ពស់​ឈ្មោះ​វេឡុ​កៈ​។​

​ចប់​ ​វេឡុ​កជា​ត​ក​ ​ទី៣​។​


​មកស​ជាតក​ ​ទី៤​


 [​៤៤​]​ ​(​ឈ្មួញ​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​ជាស​ត្រូវ​ ​តែ​ប្រកបដោយ​ប្រាជ្ញា​ ​ប្រសើរ​ជាង​ ​ឯ​បុគ្គល​ជា​មិត្ត​ ​ដែល​ប្រាសចាក​ប្រាជ្ញា​ ​មិន​ប្រសើរ​ឡើយ​ ​ដូចយ៉ាង​កូនបង្កើត​ដែល​ល្ងង់ខ្លៅ​ ​គិតថា​អញ​នឹង​សម្លាប់​មូស​ ​ត្រឡប់ជា​បំបែក​ក្បាល​បិតា​វិញ​។​

​ចប់​ ​មកស​ជាតក​ ​ទី៤​។​


​រោហិណី​ជាតក​ ​ទី៥​


 [​៤៥​]​ ​(​សេដ្ឋី​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​ជាស​ត្រូវ​ ​តែ​ជា​អ្ន​ក​បា្រ​ជ្ញ​ ​ប្រសើរ​ជាង​ ​ឯ​បុគ្គល​ពាល​ ​ជា​អ្នក​ទំនុកបម្រុង​ ​មិន​ប្រសើរ​ឡើយ​ ​អ្នក​ចូរ​មើល​ទាសី​ឈ្មោះ​រោហិណី​ ​ជា​ស្រី​អាក្រក់​ ​សម្លាប់​ម្តាយ​ ​ហើយ​សោកសៅ​។​

​ចប់​ ​រោហិណី​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636867221272056433
ទៅកាន់ទំព័រ៖