ព្រះត្រៃបិដក ភាគ ៥៨

​លោ​ហកុម្ភិ​ជាតក​ ​ទី៤​


 ​[​៥៥៤​]​ ​(​សត្វ​នរក​ម្នាក់​ ​ពោល​ថា​)​ ​ពួក​យើង​ដែល​មិនបាន​ឲ្យ​ទាន​ ​បាន​ជាពួក​យើង​រស់នៅ​ដោយ​ត្រដាបត្រដួស​ ​កាល​ភោ​គៈ​ទំាង​ឡាយ​មាន​ ​ពួក​យើង​មិនបាន​ធ្វើ​នូវ​ទីពឹង​បម្រុង​ខ្លួន​សោះ​។​
 [​៥៥៥​]​ ​(​សត្វ​នរក​ម្នាក់ទៀត​ ​ពោល​ថា​)​ ​ពួក​យើង​ដែល​ឆេះ​ក្នុង​នរក​ ​គ្រប់​ជា​ ​៦០​ ​០០០​ ​ឆ្នាំ​ ​ដោយ​អាការៈ​ទាំងពួង​ហើយ​ ​កាលណា​ ​នឹង​មាន​ទីបំផុត​ ​(​នៃ​ទុក្ខ​)​។​
 [​៥៥៦​]​ ​(​សត្វ​នរក​ម្នាក់ទៀត​ ​ពោល​ថា​)​ ​ម្នាល​អ្នក​ស្មើនឹង​ខ្ញុំ​ ​ទីបំផុត​ ​(​នៃ​ទុក្ខ​យើង​)​ ​មិន​មាន​ទេ​ ​ទីបំផុត​នឹង​មាន​មក​ពីណា​ ​ទីបំផុត​នឹង​មិន​ប្រាកដ​ទេ​ ​ព្រោះថា​ ​ខ្ញុំ​ ​និង​អ្នក​ ​បាន​ធ្វើបាប​ក្នុង​កាលនោះ​។​
 [​៥៥៧​]​ ​(​សត្វ​នរក​ម្នាក់ទៀត​ ​ពោល​ថា​)​ ​ខ្ញុំ​នោះ​ ​លុះ​ទៅ​អំពី​ទីនេះ​ ​បាន​កំណើត​ជា​មនុស្ស​ ​ចាប់​អំពី​ដឹងក្ដី​ទៅ​ ​សូម​ជា​អ្នក​បរិបូណ៌​ដោយ​សីល​ ​ធ្វើកុសល​ឲ្យ​ច្រើន​។​

​ចប់​ ​លោ​ហកុម្ភិ​ជាតក​ ​ទី៤​។​

ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636867317074085996
ទៅកាន់ទំព័រ៖