ព្រះត្រៃបិដក ភាគ ៥៨

​ក​ណ​វេរ​ជាតក​ ​ទី៨​


 [​៥៧០​]​ ​(​ពួក​របាំ​ ​ច្រៀង​ថា​)​ ​អ្នក​ឱបរឹត​នាង​សា​មា​ណា​ ​ដោយ​ដើមដៃ​ ​ក្បែរ​គុម្ព​ច្បារ​ទាំងឡាយ​ ​មាន​ផ្កា​ក្រហម​ ​ដូច​ពន្លឺ​ព្រះអាទិត្យ​ ​ក្នុង​វសន្ត​សម័យ​ ​(​ហើយ​រត់​ទៅ​ ​ឥឡូវនេះ​)​ ​នាង​សា​មា​នោះ​ ​ប្រាប់​មក​អ្នក​ ​(​ថា​នាង​)​ ​មិន​មាន​រោគ​ទេ​។​
 [​៥៧១​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​នែនាង​ដ៏​ចំរើន​ ​បានឮ​ថា​ ​ខ្យល់បក់​ផាត់​ភ្នំ​ ​ដោយហេតុ​ណា​ ​ខ្ញុំ​មិន​គប្បី​ជឿ​នូវ​ហេតុ​នោះ​ទេ​ ​បើ​ខ្យល់បក់​ផាត់​ភ្នំ​បាន​ ​បក់​ផាត់​ផែនដី​ទាំងមូល​ ​ក៏បាន​ដែរ​ ​នាង​សា​មា​ណា​ ​ស្លាប់​បាត់​ទៅ​ហើយ​ ​អ្នកពោល​ថា​ ​នាង​សា​មា​នោះ​ ​មិន​មាន​រោគ​ ​(​ខ្ញុំ​មិន​គប្បី​ជឿ​ទេ​)​។​
 [​៥៧២​]​ ​(​ពួក​របាំ​ ​ច្រៀង​ថា​)​ ​នាង​សា​មា​នោះ​ ​មិន​ស្លាប់​ផង​ ​នាង​មិន​ចង់បាន​បុរស​ដទៃ​ផង​ ​ឮថា​ ​នាង​សា​មា​ ​មាន​ប្ដី​តែមួយ​ ​នាង​ចង់បាន​តែ​ប្ដី​នោះ​ឯង​។​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636867326427750995
ទៅកាន់ទំព័រ៖