ព្រះត្រៃបិដក ភាគ ៥៨
[៥៧៧] (ពោធិសត្វ ពោលថា) ព្រានមិនប៉ះពាល់នូវបាណាតិបាតកម្ម ព្រោះអាស្រ័យអ្នកទេ បើចិត្តអ្នកមិនប្រទូស្ត បាបមិនប្រឡាក់នូវអ្នកដ៏ចំរើន ដែលមិនមានសេចក្ដីខ្វល់ខ្វាយឡើយ។
ចប់ តិត្តិរជាតក ទី៩។
សុចជជាតក ទី១០
[៥៧៨] (នាងទេវី ពោលថា) ព្រះរាជាកាលមិនប្រទានភ្នំ (សូម្បី) ដោយព្រះវាចា ឈ្មោះថាមិនលះបង់នូវរបស់ដែលគួរលះបង់ដោយងាយទេ (ប្រសិនបើព្រះរាជាបានប្រទានភ្នំ (សូម្បី) ដោយព្រះវាចា ព្រះរាជានោះ (ដែលខ្ញុំសូមហើយ) គង់លះបង់វត្ថុខ្លះ។
[៥៧៩] (ព្រះរាជា ត្រាស់ថា) បុគ្គលធ្វើអំពើណា គប្បីនិយាយអំពើនោះ មិនធ្វើអំពើណា មិនគប្បីនិយាយអំពើនោះ ពួកបណ្ឌិតរមែងកំណត់ដឹងនូវបុគ្គល ដែលមិនធ្វើ (គ្រាន់តែ) និយាយ។
[៥៨០] (ព្រះនាងទេវី ពោលថា) បពិត្រព្រះរាជបុត្រ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ ដែលឋិតនៅក្នុងវចីសច្ចៈផង ក្នុងសភាវធម៌ផង សូម្បីដល់នូវសេចក្ដីវិនាស ក៏ព្រះហឫទ័យ របស់ព្រះអង្គនៅតែត្រេកអរក្នុងសច្ចៈ។
ID: 636867327155562623
ទៅកាន់ទំព័រ៖