ព្រះត្រៃបិដក ភាគ ៥៨

​កុដិ​ទូ​សក​វគ្គ​ ​ទី៣​
​កុដិ​ទូ​សក​ជាតក​ ​ទី១​


 [​៥៨២​]​ ​(​គ្រលេងគ្រលោង​ ​ពោល​ថា​)​ ​នែ​ពានរ​ ​ក្បាល​ ​ដៃ​ ​និង​ជើង​របស់​អ្នក​ ​ដូចជា​មនុស្ស​ដែរ​ ​តែ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​ផ្ទះ​របស់​អ្នក​គ្មាន​។​
 [​៥៨៣​]​ ​(​ពានរ​ ​ឆ្លើយ​ថា​)​ ​នែ​គ្រលេងគ្រលោង​ ​ក្បាល​ ​ដៃ​ ​និង​ជើង​របស់ខ្ញុំ​ ​ដូច​មនុស្ស​មែនហើយ​ ​តែ​ប្រាជ្ញា​ណា​ ​ដែល​បោរាណាចារ្យ​ពោល​ថា​ ​ប្រសើរ​ក្នុង​ពួក​មនុស្ស​ ​ប្រាជ្ញា​នោះ​ ​របស់ខ្ញុំ​មិន​មាន​ទេ​។​
 [​៥៨៤​]​ ​(​គ្រលេងគ្រលោង​ ​ពោល​ថា​)​ ​ធម្មតា​ ​អ្នកមាន​ចិត្ត​មិន​នឹងនួន​ ​មានចិត្ត​រប៉ិលរប៉ូច​ ​ជា​អ្នក​ប្រទូស្ត​ចំពោះ​មិត្រ​ ​មានមារយាទ​មិន​ទៀង​ជានិច្ច​ ​តែង​មិន​មាន​សេចក្ដីសុខ​។​
 [​៥៨៥​]​ ​នែ​ពានរ​ ​អ្នកនោះ​ចូរ​ធ្វើ​នូវ​អានុភាព​ ​(​ឲ្យ​កើត​បញ្ញា​)​ ​ចូរ​ផ្លាស់​មារយាទ​ចេញ​ ​ចូរ​ធ្វើ​ខ្ទម​ជា​គ្រឿង​ការពារ​នូវ​ត្រជាក់​ ​និង​ខ្យល់​។​

​ចប់​ ​កុដិ​ទូ​សក​ជាតក​ ​ទី១​។​

ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636867327827301045
ទៅកាន់ទំព័រ៖